ខ្សែប្រយុទ្ធ PSG មួយរូបដាក់លិខិតសុំចាកចេញពីក្លឹបទាំងគួរឱ្យភ្ញាក់ផ្អើលនៅខែមករានេះ
យោងតាមការបញ្ជាក់របស់លោក Leonardo នាយកប្រតិបត្តិផ្នែកកីឡារបស់ Paris Saint Germain បានឱ្យដឹងថា ខ្សែប្រយុទ្ធ Edinson Cavani បានដាក់លិខិតស្នើសុំចាកចេញពីក្លឹបនៅខែមករានេះ។
អតីតគ្រូបង្វឹក Inter និង AC Milan បានបន្ថែមថា៖ “យើងទទួលបានសំណើររបស់ Cavani ពី Atletico Madrid ដោយឥឡូវនេះយើងកំពុងតែចរចារលើលក្ខខ័ណ្ឌផ្សេងៗ ហើយខ្ញុំទាន់ច្បាស់ទេថាគេនឹងនៅជាមួយយើងទៀតក្នុងខែកុម្ភៈខាងមុខនេះ។ យើងកំពុងរងចាំព័ត៌មានច្បាស់ការដូចគ្នា ព្រោះយើងគោរពការសម្រេចចិត្តរបស់គេ។”
សម្រាប់ការចង់ចាកចេញរបស់កីឡាករសញ្ជាតិអ៊ុយរុយហ្គាយខាងលើនេះគឺដោយសារតែការមកដល់របស់កីឡាករចំណូលថ្មី Mauro Icardi ខណៈគ្រូបង្វឹក Thomas Tuchel ហាក់មានបំណងចង់ឱ្យខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះចាប់ដៃគូជាមួយ Neymar និង Kylian Mbappe នៅតំបន់ប្រយុទ្ធក្នុងទីលានជាង Cavani។
គួររំលឹកថា Edinson Cavani បានផ្លាស់ពី Napoli មកកាន់ Paris Saint Germain កាលពីឆ្នាំ២០១៣ ដោយបង្ហាញខ្លួនបាន១៩៥ ប្រកួត ស៊ុតបញ្ចូលទីបាន១៣៦គ្រាប់ ដោយឈ្នះពានរង្វាន់ Ligue 1 ៥សម័យផងដែរ។