Eric Garcia របស់ក្រុម Manchester City នឹងក្លាយទៅជាខ្សែការពាររបស់ FC Barcelona
(BC-99)
បេក្ខជនជ្រើសតាំងជាប្រធានក្លឹប Barcelona លោក Victor Font បាននិយាយថាពួកគេអាចចុះហត្ថលេខាជាមួយខ្សែការពារ Eric Garcia របស់ក្រុម Manchester City នៅខែនេះ។
លោក Font បានធ្វើការអះអាងថា Barcelona នឹងឈានដល់កិច្ចព្រមព្រៀងចុះហត្ថលេខាយក Garcia មុនពេលការបោះឆ្នោតរើសប្រធានក្លិបដែលនឹងត្រូវធ្វើឡើងនាថ្ងៃទី ៧ ខែមីនាខាងមុខនេះ។
លោកបានប្រាប់សារព័ត៌ថា “ដំណើរការទិញយក Eric Garcia កំពុងតែដំណើរការទៅយ៉ាងរលូន។ City នឹងអនុញ្ញាតឱ្យគេចាកចេញពីកន្លែងដែលគេរកចំណូលបាន ៣ លានផោនបូកនឹងប្រាក់លើកទឹកចិត្ត ១ លានដុល្លារមកកាន់ Barcelona ដែលគេនឹងរកបានចំណូល ១០ លានផោនក្នុងរយៈពេល៤ខែបូកនឹងប្រាក់រង្វាន់វិញ។ យើងអាចចុះហត្ថលេខាយករូបគេដោយមិនបង់ប្រាក់ឱ្យទៅ City ឡើយ” ។
ស្របពេលដែល Manchester City កំពុងតែបង្ហាញពីទម្រង់លេងដ៏ល្អរបស់ខ្លួននៅក្របខណ្ឌ Premier League ដោយអាចឈរលើកំពូលតារាងជំនួស Manchester United ប្រសិនបើគេឈ្នះការប្រកួតដែលនៅសល់ក្នុងដៃ។ ក៏ប៉ុន្តែសម្រាប់ FC Barcelona ឯណោះវិញហាក់ដូចជាលេងមិនសូវសមប្រកបឡើយនៅរដូវកាលនេះក្រោយពីឆ្លងកាត់ការប្រកួតចំនួន១៩លើកមាន៣៧ពិន្ទុឋិតនៅចំនាត់ថ្នាក់លេខ៣តាមពីក្រោយក្រុមលេខ១ AT Madrid ចំនួន១៧ពិន្ទុ។