
Haller រកបានគ្រាប់បាល់សាជាថ្មីក្រោយវិលពីព្យាបាលមហារីកពងស្វាស
Sebastien Haller រកបានគ្រាប់បាល់បញ្ចូលទីគ្រាប់លើកដំបូងដំបូងចាប់តាំងពីជាសះស្បើយពីជំងឺមហារីកពងស្វាស។
គេបានតែតបញ្ចូលទីគ្រាប់ទី៣របស់ Borussia Dortmund ដែលបានយកឈ្នះ Freiburg ៥ទល់នឹង១ ក្នុងការប្រកួតក្របខណ្ឌ Bundesliga នៅថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣។
Haller ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញប៉ុន្មានថ្ងៃបន្ទាប់ពីការចុះកិច្ចសន្យានៅ Dortmund ដើម្បីជំនួស Erling Haaland។ ព្យាបាលដោយគីមីចំនួន៤ជុំ និងវះកាត់ក្នុងខែវិច្ឆិកា។
អតីតខ្សែប្រយុទ្ធ West Ham និង Ajax អះអាងថា បានរង់ចាំយ៉ាងអន្ទះសារសម្រាប់ថ្ងៃនេះ ក្រោយវិលចូលលេងវិញបាន៣សប្ដាហ៍៕