CR7 ទាត់ចូលគ្រាប់ដំបូងសម្រាប់ Al Nassr
Cristiano Ronaldo រកបានគ្រាប់បាល់ដំបូងសម្រាប់ Al Nassr ក្នុងការប្រកួតលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត។
គ្រាប់បាល់របស់ខ្សែប្រយុទ្ធព័រទុយហ្គាល់កើតឡើងក្នុងនាទី៩០+៣ ដោយការទាត់ពិន័យ១១ម៉ែត្រ ចូលទីក្រុម Al Fateh។ លទ្ធផលចប់ការប្រកួតក្រុមទាំង២ស្មើគ្នា២ទល់នឹង២។
Ronaldo ចូលលេងបាន២ប្រកួតហើយ ខណៈ Al Nassr មាន៣៤ពិន្ទុឈរកំពូលតារាង Saudi Professional League ពីការប្រកួត១៥លើក៕