CR7 ផ្ដល់កាដូរថយន្ដតម្លៃ១០ម៉ឺនដុល្លារអបអរថ្ងៃកំណើតម្ដាយខ្លួន
Cristiano Ronaldo បានទិញរថយន្ដម៉ាក Porsche Cayenne តម្លៃជាង១០ម៉ឺនដុល្លារអាមេរិកជាកាដូថ្ងៃកំណើត៦៩ឆ្នាំរបស់ម្ដាយខ្លួន គឺអ្នកស្រី Maria Dolores Dos Santos Aveiro។
ក្នងវីដេអូ កូនប្រុស CR7 បានកាន់ដៃលោកយាយខ្លួនទៅកាន់រថយន្ដទំនើបនេះ ហើយអ្នកស្រីមិនអាចលាក់បាំងនូវភាពរំភើបខ្លួនបានទេ ដោយចាប់ឱបចៅប្រុសទៀតផង។
Ronaldo តែងតែទុកម្ដាយរបស់ខ្លួនជាមនុស្សសំខាន់បំផុតក្នុងជីវិត ដោយសារតែបានប្រឹងប្រែងជម្នះជីវភាពលំបាកចិញ្ចឹមកូនប្រុស រហូតរូបគេក្លាយជាកីឡាករបាល់ទាត់ដ៏ជោគជ័យមួយរូប៕