កាតក្រហមទល់ Valencia យប់មិញនេះអាចធ្វើឲ្យ Cristiano Ronaldo អវត្តមានពេលប៉ះជាមួយនឹង Man UTD
កាលពីយប់មិញ ខ្សែប្រយុទ្ធ Cristiano Ronaldo បានទទួលកាតក្រហមលើកដំបូងក្នុងអាជីពរបស់ខ្លួននៅពានរង្វាន់ Champions League ក្រោយពីប៉ទង្គិចជាមួយខ្សែការពារ Valencia។
ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់បានចាប់ក្បាលរបស់ខ្សែការពារ Jeison Murillo ពេលដណ្ដើមបាល់នៅពាក់កណ្តាលតង់ទី១ ហើយលោកអាជ្ញាកណ្តាល Felix Brych បានផ្ដល់កាតក្រហមក្រោយពីពិគ្រោះជាមួយជំនួយរួច។
អ្នកវិភាគ និង អ្នកប្រើបណ្ដាញសង្គមជាច្រើនទៀតដែលបានទស្សនាការប្រកួតបានទាមទារសុំហេតុផលដែលលោក Felix Brych ចេញមកបកស្រាយចំពោះការឲ្យកាតក្រហមទៅម្ចាស់ពាន Ballon d’Or ៥សម័យ។
យ៉ាងណាមិញយោងតាមច្បាប់របស់ សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប គឺអ្នកបានកាតក្រហមនឹងត្រូវអវត្តមានប្រកួតបន្ទាប់ចំនួន១ប្រកួតដោយគ្មានសិទ្ធតវ៉ា។ ប៉ុន្តែបើសិនឃើញថាកំហុសធ្ងន់ធ្ងរ UEFA អាចនឹងពិន័យថែម១ ឬក៏២ប្រកួតទៀត តែសាមីខ្លួន និងក្លឹបមានសិទ្ធប្ដឹងឧទ្ធរណ៍បាន។
ពិតណាស់ អតីតយុវជនរបស់ Sporting Lisbon នឹងអវត្តមានប្រកួតបន្ទាប់ប៉ះ Young Boys តែបើពិន័យបន្ថែម២ប្រកួតទៀតកីឡាករវ័យ៣៣ឆ្នាំរូបនេះអាចនឹងអវត្តមានប្រកួតប៉ះក្លឹបចាស់ Manchester United នៅទឹកដី Old Trafford ដែលជាប្រកួតទី៣របស់ Juventus នៅក្នុងពានរង្វាន់ UCL តែម្តង។
Juventus ដែលមានគ្នា១០នាក់បែរជាលេងយ៉ាងល្អ និងបាននាំមុខនៅតង់ទី១ នៅពេល Miralem Pjanic រកគ្រាប់បាល់ពីការស៊ុតប៉េណាល់ទីនៅនាទី៤៥ ហើយកីឡាករខ្សែប្រយុទ្ធបូស្នីដដែលក៏រកគ្រាប់ទី២ដោយគ្រាប់បាល់ពិន័យ១១ម៉ែត្រដដែលនៅនាទី៥១។
ទស្សនាវីដេអូហាយឡាយ៖