Arsene Wenger៖ FIFA World Cup នៅកាតាអាចប្រើប្រាស់ម៉ាស៊ីនចាប់ Offside ដោយស្វ័យប្រវត្តិ
លោក Arsene Wenger នាយកផ្នែកអភិវឌ្ឍន៍បាល់ទាត់ពិភពលោក បានបង្ហើបថា សហព័ន្ធបាល់ទាត់ពិភពលោកអាចនឹងសម្រេចដាក់ប្រព័ន្ធចាប់បាល់ Offside នៅលើទីលានក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា។
អតីតគ្រូបង្វឹកក្រុមកាំភ្លើងធំបានបន្ថែមទៀតថា៖ “ប្រព័ន្ធថ្មីដែលគ្រោងនឹងដាក់ឱ្យប្រើប្រាស់នេះគឺដើម្បីជាជំនួយលើការសម្រេចិត្តរបស់អជ្ញាកណ្តាលនៅលើទីលានភ្លាមៗ រួមទាំងការប្រើប្រាស់ប្រព័ន្ធ VAR ផងដែរ ដើម្បីកុំឱ្យខាតពេលក្នុងការមើលសកម្មភាពឡើងវិញម្តងទៀត។”
យ៉ាងណាក្តីសម្រាប់ការប្រើប្រាស់ប្រព័ន្ធខាងលើនេះគឺស្ថិតនៅក្រោមការពិភាក្សាសិនតែប៉ុណ្ណោះ ប៉ុន្តែទំនងជាអាចកើតឡើងបាននៅក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនៅឆ្នាំក្រោយនេះផងដែរ បើសិនជាមានការឯកភាពពីសំណាក់ប្រមុខបាល់ទាត់ Gianni Infatino។
គួរឱ្យដឹងថា បើសិនមិនមានអ្វិប្រែប្រួលនោះទេ ការប្រកួតពានរង្វាន់ FIFA World Cup 2022 ដែលកាតាធ្វើម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២៕