ប្រដាល់សកលកម្ពុជាដាក់គ្រូបរទេស៣នាក់ ត្រៀមស៊ីហ្គេម
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លើកឡើងថា យោងតាមផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធសម្រាប់ត្រៀមការប្រកួតអន្តរជាតិ ក្នុងឆ្នាំនេះ ក៏ដូចជាឆ្ពោះទៅ ប្រជែងមេដាយ ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលគ្រោងនឹងដំណើរការពីថ្ងៃទី២១ខែវិច្ឆិកា ដល់ថ្ងៃទី២ខែធ្នូ ឆ្នាំ២០២១។
ក្រុមជម្រើសជាតិប្រដាល់សកលមានគ្រូបង្វឹក៤នាក់ ក្នុងនោះគ្រូបង្វឹកជាជនជាតិខ្មែរម្នាក់ គុយបា២នាក់ និងជនជាតិអង់គ្លេសម្នាក់។
គ្រូបង្វឹកលំដាប់អន្តរជាតិ សញ្ជាតិអង់គ្លេស លោក Russel Stutely ជា បុរសដ៏មានសមត្ថភាពម្នាក់ ដែលចំណាយជីវិតលោក២៥ឆ្នាំចុងក្រោយមកនេះ លើការអភិវឌ្ឍសក្តានុពលកីឡាករ ។ លោកមានជំនាញ និង កាន់ វិញ្ញាបនបត្រ រួមនឹង ខ្សែក្រវាត់ ហើយ លោក Russel ក៏ធ្លាប់មានបទពិសោធបង្វឹក កីឡាករលំដាប់អាជីពដែលគ្រងពាន និង ខ្សែក្រវាត់លំដាប់ពិភពលោកផងដែរ ។
កីឡាករជម្រើសជាតិមាន ១៣នាក់ ក្នុងនោះមាន១២នាក់ហ្វឹកហាត់នៅក្នុងស្រុក និងកីឡាករម្នាក់ដែលជាកូនកាត់ខ្មែរ-អាមេរិកកំពុងហ្វឹកហាត់នៅប្រទេសវៀតណាម ។
ចំពោះការរៀបចំកម្មវិធីបង្ហាត់របស់គ្រូបរទេសទាំងនោះមានលក្ខណៈប្លែកពីកម្មវិធីហ្វឹកហាត់របស់គ្រូបង្វឹកខ្មែរយើងកន្លងមក ដោយហ្វឹកហាត់តែពេលព្រឹកទេ និងចែកចេញជាពីរវេន គឺពីម៉ោង៦ដល់ម៉ោង៧ និង៣០នាទីព្រឹក និងវេនទី២ ហ្វឹកហាត់វេលាម៉ោង១០ ចំណែកឯពេលរសៀល គឺគ្រូទុកពេលឲ្យកីឡាករ កីឡាការិនីសម្រាក ដើម្បីស្តារឲ្យបាននូវថាមពលកម្លាំងឡើងវិញ ៕ ប្រភព ÷ CAMSOC