
កីឡាករគុនខ្មែរ៧រូបដែលប្រកួតញឹកញាប់ជាងគេ ហើយអាចប្រឈមមុខនិងបញ្ហាសុខភាពនៅថ្ងៃក្រោយ
នៅក្នុងប្រទេសកម្ពុជាយើងសព្វថ្ងៃនេះ កីឡាករគុនខ្មែរជួរមុខដែលខ្លាំងហើយត្រូវបានអ្នកគាំទ្រទទួលស្គាល់គឺនៅមានកម្រិត ពោលគឺមិនទាន់សំបូរដូចនៅប្រទេសក្បែរខាងយើងឡើយ។ ជាក់ស្តែង នៅតាមស្ថានីយ៍ទូរទស្សន៍ជាច្រើនក្នុងស្រុកខ្មែរអ្នកឧបត្ថម្ភកម្ភកម្មវិធីតែងតែចង់បានកីឡាករគុនខ្មែរខ្លាំងៗដើម្បីឲ្យឡើងមកប្រកួតនៅលើសង្វៀនកម្មវិធីរបស់ពួកគេ ដែលជាហេតុធ្វើឲ្យកីឡាករដែលធ្លាប់ខ្លាំងៗមួយចំនួនត្រូវធ្លាក់ទម្រង់ប្រកួតរបស់ពួកគេ តាមរយៈការឡើងសង្វៀនប្រកួតញឹកញាប់រាល់សប្ហាហ៍។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$

ឡៅ ចិត្រ ប្រកួតជាមួយ ម៉ៃសុទ្ធ
បើយោងតាមការស្រង់មតិមួយចំនួនរបស់អ្នកគាំទ្រគុនខ្មែរ ពួកគាត់ទាំងនេះបានយល់ឃើញថាសព្វថ្ងៃនេះកីឡាករគុនខ្មែរដែលឡើងប្រកួតនៅលើសង្វៀនញឹកញាប់ជាងគេ គឺមានដូចជា៖ មឿន សុខហ៊ុច ឡុង សុភី, រឿង សោភ័ណ្ឌ, ឡៅ ចិត្រា ,ឡៅ ចន្រ្ទា, ឡុង សំណាង និង ចាន់ ប៊ុនហឿន ក្នុងចំណោមគុនខ្មែរទាំង៧រូបនេះ មឿន សុចហ៊ុច ប្រកួតញឹកជាងគេបង្អស់ ដោយពេលខ្លះមួយសប្តាហ៍ប្រកួត៣ដងក៏មានដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ការឡើងសង្វៀនប្រកួតញឹកញាប់បែបនេះហើយ បានធ្វើឲ្យគុនខ្មែរជាច្រើនធ្លាក់ទម្រង់ប្រកួតគួរឲ្យព្រួយបារម្ភ ក្នុងន័យនេះ គឺមិនចង់ឲ្យគុនខ្មែរដែលខ្លាំងៗរបស់យើងគួរកុំឡើងសង្វៀនរាល់សប្តាហ៍ពេក គួរណាស់ក្នុងមួយខែឡើងប្រកួត១ រឺក៏ ២ដងបានហើយ ដើម្បីថែរក្សាសុខភាព និង រៀបចំពេលវេលាឡើងប្រកួតបានល្អ។
ជាមួយគ្នានោះ លោក មាស សុខគ្រី និង លោក អេ ភូថង សុទ្ធតែធ្លាប់មានមតិដូចគ្នាចំពោះការឡើងសង្វៀនញឹកញាប់របស់អ្នកប្រដាល់គុនខ្មែរ ដោយពួកគាត់ទាំង២និយាយថា៖ ការឡើងសង្វៀនរាល់សប្តាហ៍ពេកធ្វើឲ្យសាច់ឆាប់ស្រកៀរ ឆ្អឹងនិងសាច់ដុំអាចជួបបញ្ហាប្រឈមខ្លាំងនៅថ្ងៃក្រោយ ហើយដល់ពេលចាស់ទៅគឺទ្រុឌទ្រោមខ្លាំងតែម្តង៕