Mbappé ប្រាប់ទៅក្លឹប PSG ថា រូបគេចង់ចាកចេញពីក្លឹប
ខ្សែប្រយុទ្ធ Kylian Mbappé ត្រូវបានគេរាយការណ៍ថា បានប្រាប់ PSG ថារូបគេនឹងមិនបន្តកិច្ចសន្យារទៀតទេ ហើយបានត្រៀមខ្លួនរួចរាល់ដើម្បីផ្ទេរទៅកាន់ក្លិប Real Madrid ។ ដោយក្នុងនោះ Mbappé ប្រាប់ PSG ថារូបគេនឹងចាកចេញហើយនៅពេលកិច្ចសន្យាអស់សុពលភាពនៅខែមិថុនាឆ្នាំ ២០២២។ ស្របពេលមានការព្យាយាមម្តងហើយម្តងទៀត ដោយប្រធានផ្នែកកីឡារបស់ PSG គឺលោក Leonardo ដើម្បីចង់រក្សាខ្សែប្រយុទ្ធវ័យក្មេងរូបនេះអោយបន្តស្នាក់នៅទឹកដីបារាំង។
ដោយឡែក សារព័ត៌មានអេស្ប៉ាញ Cuatro និង Cadena SER ទាំងពីរបានរាយការណ៍ថា កីឡាករវ័យ ២២ ឆ្នាំរូបនេះដែលកំពុងបង្ហាញវត្តមានលេងអោយ PSG ក្នុងព្រឹត្តិការណ៍ Champions League ជាមួយក្រុម Bayern Munich កាលពីថ្ងៃពុធ បានប្រាប់ក្លឹបថា រូបគេមានបំណងចាកចេញ។ ជាមួយគ្នានេះ ប្រសិនបើ Mbappé នឹងមិនចុះកុងត្រាថ្មីទេ PSG ត្រូវតែសម្រេចចិត្តថាតើត្រូវផ្ទេរប្រាក់ទៅឱ្យតារាបាល់ទាត់រូបនេះនៅចុងបញ្ចប់នៃរដូវកាលនេះ ឬក៏ទុកឱ្យរូបគេនៅឆ្នាំចុងក្រោយនៃកិច្ចព្រមព្រៀង ហើយអនុញ្ញាតឱ្យ Mbappé ចាកចេញដោយឥតគិតថ្លៃនៅឆ្នាំ ២០២២ ។
ក្នុងរយៈពេលជិត៤រដូវកាលនៅ PSG កីឡាករ Mbappé រកបាន ១២២ គ្រាប់ក្នុងការបង្ហាញខ្លួន ១៦២ ដងជួយឱ្យក្រុមប៉ារីសឈ្នះពានលីហ្គ៣ដងនិងពាន Coupes de France ២ដង ហើយក៏ធ្លាប់ជួយអោយ PSG ឡើងវគ្គផ្តាច់ព្រ័ត្រ Champions League បានម្តងកាលពីឆ្នាំ ២០១៩/២០ ។