កូនប្រុសរបស់ Wayne Rooney បានស៊ុតបញ្ចូលទីបាន៤គ្រាប់ឲ្យក្រុម U12 Manchester United ប៉ុន្តែចុងក្រោយនៅចាញ់ដដែល
កូនប្រុសរបស់ Wayne Rooney បានស៊ុតបញ្ចូលទីចំនួន ៤ គ្រាប់ឲ្យក្រុម U12 Manchester United នៅពេលពួកគេឡើងទៅជួបគូប្រជែង Liverpool នៅចុងសប្តាហ៍កន្លងទៅ ប៉ុន្តែក្រោយចប់លទ្ធផល Man UTD U12 ចាញ់ក្រុម Liverpool U12 ៤ទល់៥ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Sportbibble។
ខ្សែប្រយុទ្ធវ័យ១១ ឆ្នាំរូបនេះ បានចុះហត្ថលេខាលើការចុះឈ្មោះចូលរៀននៅក្របខ័ណ្ឌ Premier League កាលពីខែធ្នូឆ្នាំមុន បន្ទាប់ពីចង់ដើរតាមគន្លងឪពុករបស់ខ្លួនក្នុងនាមជាខ្សែប្រយុទ្ធបញ្ចប់សំណាញ់ទី។ គួររំលឹកថា នេះមិនមែនជាលើកទីមួយទេដែលកូនប្រុសរបស់ Rooney រូបនេះបានស៊ុតចូលច្រើនគ្រាប់ជួយក្រុមបែបនេះ ស្របពេលដែលរូបគេក៏ធ្លាប់ស៊ុតបញ្ជូលទីបាន៣គ្រាប់ និង បញ្ជូលបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន ៣ដងក្នុងការប្រកួតតជាមួយនិងក្រុម Stoke កាលពីខែឧសភា ឆ្នាំ២០២១កន្លងទៅ៕