
ប្រាក់ មុន្នីឧត្តម ក្លាយជាកីឡាករកម្ពុជាទី៣ដែលត្រូវក្លឹបនៅប្រទេសម៉ាឡេស៊ីបញ្ចប់កុងត្រាមុនថ្ងៃកំណត់
កីឡាករ ប្រាក់ មុន្នីឧត្តម ក្លាយជាកីឡាករកម្ពុជាទី៣ដែលត្រូវក្លឹបនៅប្រទេសម៉ាឡេស៊ីបញ្ចប់កុងត្រាមុនថ្ងៃកំណត់ ស្របពេលដែលក្លឹប TeamN9FC បាននាំយកកីឡាករហ្វីលីពីន Angel Guirado មកជំនួសតំណែងកីឡាករកម្ពុជាវិញ។ គួរបញ្ជាក់ថា ប្រាក់ មុន្នីឧត្តម គឺជាកីឡាករកម្ពុជាទី៣ ដែលត្រូវក្លឹបនៅក្របខណ្ឌ Malaysia Super League បញ្ចប់កុងត្រាមុនការកំណត់ ក្នុងនោះកីឡាករ កែវ សុខផេង និង ចាន់ វឌ្ឍនាការ ក៏ត្រូវបានក្លឹបនៅប្រទេសម៉ាឡេស៊ីបញ្ចប់កុងត្រាមុនការកំណត់ដូចគ្នា ។