
Man City និង Man Utd ត្រៀមដណ្តើមគ្នាយក Eden Hazard
ក្លិប Manchester City គ្រោងនឹងដាក់សំណើដេញថ្លៃ 100 លានផោនសម្រាប់ខ្សែបម្រើដ៏ឆ្នើមរបស់ក្លិប Chelsea កីឡាករ Eden Hazard នៅរដូវក្តៅនេះ
ខណៈដែលបិសាចក្រហមកំពុងតែត្រូវកីឡាករខ្លាំងដើម្បីមកពង្រឹងក្រុម ។ Hazard បានប្រាប់ Chelsea ថាគាត់នឹងមិនបន្តកិច្ចសន្យាជាមួយក្រុមតោខៀវទេលុះត្រាណាក្រុមនឹងនាំយកកីឡាករល្អៗដើម្បីមកជួយពង្រឹងប្រព័ន្ធលេងនារដូវកាលថ្មីខាងមុខនេះ ស្របពេលដែលលោក Pep Guardiola ក៏ចង់បានកីឡាករសញ្ជាតិប៊ែលហ្សិករូបនេះពី Chelsea ផងដែរ ។
ក្រុម Manchester City ត្រៀមរួចជាស្រេចក្នុងការដេញថ្លៃលើទឹកប្រាក់ 100 លានផោនដើម្បីនាំយកប៊ែលហ្ស៊ិកទៅ Etihad ។ ដូចនេះ Chelsea ត្រូវតែទិញយកកីឡាករល្អៗមកពង្រឹងក្រុមដើម្បីកុំអោយកីឡាករ Hazard ចាកចេញពីក្រុមនារដូវកាលថ្មីខាងមុខនេះ៕