ក្រោយខកខាន ១០ ឆ្នាំ ឃឹម បូរី ប្ដេជ្ញាលើកពានសម្ដេចរដូវកាលនេះ
ខ្សែបម្រើប្រយុទ្ធចាស់វស្សា ឃឹម បូរី បានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយក្រុមរបស់ខ្លួន ណាហ្គាវើលដ៍ យកឈ្នះ វិសាខា នាវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន លើកទី១៤ ឆ្នាំ២០២០ បន្ទាប់ពីខកខាង ១០ ឆ្នាំកន្លងទៅ។
កីឡាករវ័យ ៣១ ឆ្នាំរូបនេះ បានបង្ហោះក្នុងផេកថា “តេីខ្ញុំអាចកាន់វាជាលេីកទី២បានដែររឺទេ ក្រោយរយះពេល១០ឆ្នាំ” ។ ហើយបានបន្ថែមទៀតថា រូបខ្ញុំផ្ទាល់ក៏ដូចមិត្តរួមក្រុមបានត្រៀមខ្លួនបានយ៉ាងល្អ និងតាំងចិត្តខ្ពស់បំផុតសម្រាប់ការប្រកួតនេះ។ ប៉ុន្តែអ្វីៗគឺជាក់ស្តែងនៅលើទីលាន ថាតើពួកយើងធ្វើបានល្អកម្រិតណា តែខ្ញុំជឿជាក់ថាអាចធ្វើបាន។
គួរបញ្ជាក់ផងដែរថា ឃឹម បូរី ធ្លាប់ឈ្នះពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នេះតាំងពី ១០ ឆ្នាំមុន ពោលគឺជាមួយក្រុមចាស់ ក្រសួងការពារជាតិ ដែលបច្ចប្បន្នប្តូមក សមាគមកីឡាបាល់ទាត់ ខ.ភ.ម ខណៈដែលជំនួបផ្តាច់ព្រ័ត្រ រដូវកាល២០២០ ជាមួយ វិសាខា និងធ្វើឡើងនាថ្ងៃទី០៧ ខែវិច្ឆិកា ខាងមុខ នាពហុកីឡដ្ឋានជាតិ៕