
ប៉កឌែង ស៊ីតភ្នំថង ប្រាប់ពីមូលហេតុដែលចាញ់ សួន ចាន់នី លើកមុន
អ្នកប្រដាល់ថៃដែលមកពីខេត្តបុរីរាំប្រទេសថៃ ប៉កឌែង ស៊ីតភ្នំថង នឹងត្រូវប្រកួតសឹងសឹកសារជាថ្មីជាមួយនិងកីឡាករគុនខ្មែរ សួន ចាន់នី(សូត្រ ប៊ុនធី) នៅថ្ងៃអាទិត្យចុងសប្តាហ៌នេះនៅសង្វៀន ISI PALM ។
អ្នកប្រដាល់គុនថៃវ័យ២៣ឆ្នាំរូបនេះ មានការតាំងចិត្តខ្ពស់ក្នុងការផ្តួលកីឡាករគុនខ្មែរ ទោះបីជារូបគេធ្លាប់សន្លប់ក្រោយសារ សួន ចាន់នី ក្នុងទឹកទី១រួចហើយក្តី កូនសិស្សលោកស៊ីតភ្នំថង បាននិយាយថាជំនួបគ្នាលើមុន ដោយសារតែរូបគេមិនបានត្រៀមខ្លួន ណាមួយជាតួជំនួសគេ ធ្វើបណ្តាលអោយរូបខ្លួនងាយនឹងសន្លប់លឿនយ៉ាងនេះ
តែលើកនេះគឺមិនដូចលើកមុនឡើយ ពោលរួបខ្លួនចង់បានកត្តិយសមកវិញ។ គួររំលឹកផងដែរថា ប៉កឌែង ស៊ីតភ្នំថង មានបទពិសោធន៌លើសង្វៀនប្រទេសថៃចំនួន៨០ ឈ្នះ៦២ ចាញ់១៥ និងស្មើ៣ដង ស្របពេលដែល សួន ចាន់នី ១០ប្រកួតចុងក្រោយនៅសង្វៀន CBS មិនទាន់ស្គាល់ពាក្យថាបរាជ័យនូវឡើយទេ ៕