
បារាំងបំបាក់ស៊ីប្រាល់តា១៤-០
ក្រុមបាល់ទាត់ជម្រើសជាតិបារាំងបានបំបាក់ក្រុមជម្រើសជាតិស៊ីប្រាល់តា ដោយលទ្ធផល១៤ទល់នឹង០ក្នុងវគ្គជម្រុះ UEFA Euro 2024។
Kylian Mbappe និង Olivier Giroud រកបានហ៊ែតទ្រីកម្នាក់មួយ។
ទន្ទឹមនឹងនេះ Warren Zaire-Emery ដែលស្ថិតក្នុងចំណោមអ្នករកគ្រាប់បាល់បញ្ចូលទី៧នាក់ក្នុងវគ្គទី១ បានក្លាយជាកីឡាករក្មេងជាងគេលេងក្រុមធំបារាំង ចាប់តាំងពីឆ្នាំ១៩១៤មក ដោយមានអាយុ១៧ឆ្នាំ ៨ខែ និង១១។
បារាំងបន្តឈរនៅលេខ១ពូល B មាន២១ពិន្ទុ លើក្រុមលេខ២ហូឡង់៦ពិន្ទុ៕