ក្រោយជ្រុះចេញពី Europa League គ្រូ Leicester ថា មិនស្គាល់ Conference League សោះ
Leicester City បានចាញ់ Napoli ៣ទល់នឹង២ ធ្លាក់ពី UEFA Europa League ដោយបញ្ចប់ត្រឹមលេខ៣ក្នុងពូល C។ យ៉ាងណា ក្រុមជើងឯក Premier League 2015/2016 នៅសល់ការប្រកួតពានអឺរ៉ុបមួយទៀត គឺ UEFA Conference League។
ក្រុមលេខ៣តាមពូលនីមួយៗក្នុងពានរង្វាន់ Europa League ត្រូវបន្តជម្រុះជាមួយក្រុមលេខ២តាមពូលនៅ UEFA Conference League ដើម្បីយកកៅអីទៅវគ្គ១៦ក្រុមចុងក្រោយពានលំដាប់ទី៣អឺរ៉ុបមួយនេះ។
ក្រោយចប់ការប្រកួតលោក Brendan Rodger អ្នកចាត់ការ Leicester City អះអាងថា លោកមិនស្គាល់ពានរង្វាន់ Conference League នេះជាអ្វីទេ ព្រោះលោកត្រៀមតែសម្រាប់ការប្រកួត Europa League ដោយព្យាយាមយកលេខ១ ឬយ៉ាងហោចលេខ២។ លោកថា នឹងព្យាយាមស្វែងយល់ពីពាននេះបន្តទៀត។
ក្នុងពូល C នេះ Spartak Moscow បញ្ចប់នៅលេខ១ មាន១០ពិន្ទុ ស្មើក្រុមលេខ២ Napoli ខណៈ Legia Warsaw ស្ថិតនៅបាតតារាង៕
នេះជាក្រុមលេខ១តាមពូលនីមួយៗ ៖