ទីបំផុត ចាន់ វឌ្ឍនាកា នៅជាមួយ បឹងកេត ដដែល
ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បានបង្ហាញខ្លួនជាផ្លូវការជាមួយក្លិប បឹងកេត នៅទីលានហ្វឹកហាត់ថ្ងៃទី ២៦ នេះ បន្ទាប់ពីមិនមានវត្តមានហ្វឹកហាត់និងប្រកួត តាំងពីដើមរដូវកាល ២០២០ កន្លងមក ។
រូបភាពស្តីពីសកម្មភាពហ្វឹកហាត់របស់ក្លិប បឹងកេត បានបង្ហាញនៅថ្ងៃនេះ ដោយមានជាប់ខ្សែប្រយុទ្ធម្ចាស់អាវលេខ១១ រូបនេះហ្វឹកហាត់ជាមួយសមាជិកថ្មី និងចាស់ របស់ក្លិប ដែលធ្វើអោយអ្នកគាំទ្រច្បាស់ក្នុងចិត្តថា រូបគេមិនបានផ្លាស់ទៅក្លិបណាឡើយ ។
សូមបញ្ជាក់ថា ចាន់ វឌ្ឍនាកា បានផ្លាស់ពីក្លិប PKNS របស់ ម៉ាឡេស៊ី មកចូលរួមជាមួយ បឹងកេត បន្ទាប់ពីចាកចេញបានមួយរយ: ក្នុងរដូវកាល ២០១៩ ។ ការមកវិញ រូបគេបានជួយក្លិបឈ្នះពានសម្តេច ហ៊ុន សែន ២០១៩ ខណៈរដូវកាល ២០២០ ជាឆ្នាំ បឹងកេត លើកពានលីគ រូបគេលេងបានត្រឹម ៤ ប្រកួតតែប៉ុណ្ណោះ ហើយបានអវត្តមានរហូតតាំងពីដើមរដូវកាលដល់ ថ្ងៃនេះដោយមិនដឹងមូលហេតុ ទើបមកហ្វឹកហាត់ជាមួយក្លិប វិញ ៕