
Ivan Toney របស់ Brentford មានឈ្មោះក្នុងក្រុមជម្រើសជាតិអង់គ្លេស
លោក Gareth Southgate គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសបានកោះហៅខ្សែប្រយុទ្ធ Ivan Toney របស់ Brentford សម្រាប់វគ្គជម្រុះ Euro 2024 តទល់អ៊ីតាលី និងអ៊ុយក្រែន ក្នុងខែមីនា នេះ។
Toney ជាកីឡាករអង់គ្លេសដែលរកគ្រាប់បាល់ច្រើនជាងគេលំដាប់ទី២នៅ Premier League រដូវកាលដោយរកបាន១៦គ្រាប់ តាមពីក្រោយ Harry Kane។
អង់គ្លេសធ្វើទៅអ៊ីតាលី ថ្ងៃទី២៣ ខែមីនា និងធ្វើជាម្ចាស់ផ្ទះទទួលអ៊ុយក្រែននៅថ្ងៃទី២៦ ខែមីនា៕