ប៉ះកម្ពុជាយប់នេះ គ្រូឥណ្ឌូនេស៊ីថា មិនខ្លាចទេ តែក៏ត្រូវរៀបចំឲ្យល្អដែរ
លោក Shin Tae-yong គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌនេស៊ី ទទូចថាលោកមិនរំពឹងខ្ពស់ពេក ឬក៏មើលស្រាលគូប្រកួតណាមួយទេក្នុងពូល B នៃពានរង្វាន់ AFF Suzuki Cup 2020។
“ក្នុងបាល់ទាត់ អ្វីៗក៏អាចកើតឡើងបានដែរ។ អ្វីសំខាន់នោះ គឺត្រូវត្រៀមឲ្យតែល្អទៅ មិនថា ប៉ះកម្ពុជា ឡាវ ម៉ាឡេស៊ី ឬវៀតណាមទេ។” នេះជាការថ្លែងរបស់គ្រូបង្វឹកជនជាតិឥណ្ឌូនេស៊ីខាងលើមុនជំនួបជាមួយកម្ពុជារាត្រីនេះ និងជាការប្រកួតទី១របស់ពួកគេក្នុងពូល B។
យ៉ាងណា លោក Shin Tae-yong អះអាងថា មិនព្រួយបារម្ភពីសមត្ថភាពរបស់កម្ពុជាដែលពូកែខាងគ្រប់គ្រងបាល់ទេ។ លោកថា បានប្រាប់កូនក្រុមរួចរាល់ហើយដើម្បីដាក់សម្ពាធដល់កម្ពុជាឲ្យលេងការពារច្រើន។
ឆ្លើយតបទៅនឹងសំណួរថាតើវៀតណាម និងម៉ាឡេស៊ី ជាបេក្ខជនឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បុរសវ័យ៥២ឆ្នាំនិយាយថា អ្វីៗក៏អាចកើតឡើងបានដែរ។ លោកមិនខ្លាចគ្រូប្រកួតណាទេ តែបារម្ភកូនក្រុមមិនធ្វើតាមតាក់ទិចក្រុម។
សម្រាប់លោក Ryu Hirose វិញថ្លែងថា នឹងលេងអស់ពីសមត្ថភាព មិនថា ប៉ះក្រុមណាទេ។
គួររំឭកថា កម្ពុជាបានចាញ់ម៉ាឡេស៊ី ១ទល់នឹង៣ ក្នុងថ្ងៃបើកឆាកពូល B កាលថ្ងៃទី០៦ ខែធ្នូ៕