
Liverpool ត្រៀមចាយ៦០លានផោនលើកីឡាករដែលកំពុងឡើងជើងរបស់ FC Porto
Liverpool កំពុងតែសម្លឹងឃើញខ្សែបម្រើស្លាបសញ្ជាតិកូឡុំប៊ី Luis Diaz ដែលបានបង្ហាញទម្រង់ដ៏ល្អនៅតំបន់អឺរ៉ុបក្នុងរយៈពេល១២ខែកន្លងមកនេះ ពោលគេស៊ុតបាន១១គ្រាប់នាពាក់កណ្ដាលរដូវកាលនេះ។
ក្នុងនោះរូបង្វឹកក្រុមហង្សក្រហមលោក Jurgen Klopp បានចាប់អារម្មណ៍ Diaz ក្នុងការប្រកួតវគ្គចែកពូល Champions League ទាំងពីរជើងទល់នឹងក្រុម Porto ក្នុងខែកញ្ញា និងវិច្ឆិកា មកម៉្លេះ។ ហើយលោកមើលឃើញកីឡាកររូបនេះថាអាចនឹងសមស្របជាមួយទម្រង់លេងដ៏ល្អឥតខ្ចោះរបស់ Liverpool ហើយគេនឹងអាចសុីចង្វាក់គ្នាជាមួយ Mohamed Salah និង Sadio Mane។
សូមបញ្ចាក់ថាដើមឡើយលោក Klopp ចង់រង់ចាំរហូតដល់រដូវក្តៅ ប៉ុន្តែការអវត្ដមានខ្សែប្រយុទ្ធ Firmino ក៏ដូចជាបញ្ហារបួសជាច្រើនទើបលោកចាប់ផ្ដើមនាំចូលកីឡាករមាខែមករានេះ។
អត្ថបទដោយ ៖ Monsoon