
Lacazette ចូលក្នុងបញ្ជីប្រវត្តិសាស្ត្រ Premier League
Alexandre Lacazette រកគ្រាប់បាល់បើកឆាកក្នុងការប្រកួត Premier League ដែល Arsenal ឈ្នះ Fulham ០ទល់នឹង៣ នៅថ្ងៃសៅរ៍ ទី១២ ខែកញ្ញា។
គ្រាប់បាល់ទាត់ធ្វើឲ្យខ្សែប្រយុទ្ធបារាំងខាងលើក្លាយជាកីឡាករទីមួយនៅ Premier League ដែលរកគ្រាប់បាល់មុនគេនៅថ្ងៃបើកឆាករដូវកាលថ្មីដល់ទៅពីរលើក។ ជាក់ស្ដែង ក្នុងរដូវកាល ២០១៧/១៨ អតីតកីឡាករ Lyon បានរកគ្រាប់បាល់បញ្ចូលទី Leicester City។
Lacazette រកបានគ្រាប់បាល់នៅនាទីទី០៩ ហើយបន្តដោយខ្សែការពារ Gabriel និងខ្សែប្រយុទ្ធ Pierre-Emerick Aubameyang។
បន្ទាប់ពីចប់រដូវកាល ២០១៩/២០ Lacazette ស្ថិតក្នុងក្រុមកីឡាករដែលអាចចាកចេញពី Arsenal ។ ក្រុមកាំភ្លើងធំគ្រោងលក់ Lacazette ទៅ Atletico Madrid ។ ទោះយ៉ាងណាការចរចាបានបរាជ័យហើយគេនៅតែលេងឲ្យ Arsenal ដដែល។
Lacazette បានប្រាប់ L’Equipe ថា “ខ្ញុំនៅជាមួយ Arsenal ។ ខ្ញុំបានចុះកុងត្រារយៈពេល ៥ ឆ្នាំជាមួយក្លិប។ ខ្ញុំនៅសល់ ២ ឆ្នាំទៀត ដូច្នេះខ្ញុំប្តេជ្ញាថានឹងនៅជាមួយ Arsenal។”