Man City បង្កើនការនាំំមុខកំពូលតារាង ខណៈ Chelsea បានត្រឹមស្មើ
Manchester City បានបង្កើនការនាំមុខលើកំពូលតារាងពិន្ទុនៃក្របខណ្ឌ Premier League ថែមទៀតហើយ ក្រោយឈ្នះ Brentford ០ទល់នឹង១ ក្នុងការប្រកួតនៅថ្ងៃពុធ ទី២៩ ខែធ្នូ និងរកគ្រាប់បាល់ជ័យជម្នះដោយ Phil Foden។
ចំណែក Chelsea ឯណោះវិញបានត្រឹមស្មើ១ទល់នឹង១ក្នុងដីខ្លួនឯង ជាមួយ Brighton & Hove Albion។
Romelu Lukaku ជាអ្នករកគ្រាប់បាល់បញ្ចូលទីបានមុនក្នុងនាទី២៨ តែ Danny Welback តាមស្មើបានវិញក្នុងនាទី៩០+១។
សរុបមក ក្រុមមេឃខៀវ Man City មាន៥០ពិន្ទុពីការប្រកួត២០លើក នាំមុខក្រុមលេខ២ Chelsea ៨ពិន្ទុ និងក្រុមលេខ៣ Liverpool ៩ពិន្ទុ៕