ឈ្នះឥណ្ឌូនេស៊ី ៤-០ គ្រូថៃ ថា ពិតជានឹកស្មានមិនដល់
លោក Alexander Polking គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិថៃ ទទូចថា លោកពិតជានឹកស្មានមិនដល់សោះ កូនក្រុមរបស់លោកអាចឈ្នះឥណ្ឌូនេស៊ីដល់ទៅ៤ទល់នឹង០ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ជើងទី១ AFF Cup 2020។
គ្រូបង្វឹកជនជាតិប្រេស៊ីលថ្លែងបែបនេះ “៖កីឡាករថៃពិតជាបានបង្ហាញគុណផលមិនគួរឲ្យជឿនៅពេលពួកគេឈ្នះបាន៤ទល់នឹង០។ វាលើសពីការរំពឹងទុករបស់ខ្ញុំបើប្រៀបទៅនឹងការរៀបចំមុនប្រកួត។”
ក្រុមជម្រើសជាតិថៃបានផ្លាស់ប្ដូរកីឡាករ៧រូបបើប្រៀបទៅនឹងជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ទោះមានកីឡាករជម្រើសទី២ច្រើន ក៏ថៃនៅតែអាចឈ្នះឥណ្ឌូនេស៊ីយ៉ាងស្រួល។ ៤គ្រាប់របស់ថៃកើតចេញពី Chanathip Songkrasin (២គ្រាប់), Supachok Sarachart និង Bordin Phala។
ជើងទី២នឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២៕