អេលីត ចំរើន ថា សំណាងល្អដែលឈ្នះ១ម៉ឺនដុល្លារចំពេលប្រពន្ធជិតឆ្លងទន្លេ
ជើងខ្លាំងគុនខ្មែរកំពុងឡើងកូដ អេលីត ចំរើន ថ្លែងថា គេពិតជាសប្បាយចិត្តដែលអាចវាយឈ្នះបឺត សង្ឃឹម ដណ្ដើមបានខ្សែក្រវាត់មាសពី PNN កាលថ្ងៃអាទិត្យ ទី២៦ ខែធ្នូ កន្លង ទៅ។
ជ័យជម្នះនេះមិនត្រឹមតែផ្ដល់មោទកភាពដល់ខ្លួន និងក្លិបប៉ុណ្ណោះប៉ុណ្ណោះទេ ប៉ុន្តែសិស្សគុនក្លិបនាយកដ្ឋានអង្គរក្សខាងលើសង្កត់ធ្ងន់ថា បានជួលសម្រួលបន្ទុកគ្រួសារយ៉ាងច្រើន ព្រោះភរិយារបស់គេជិតឆ្លងទន្លេផងដែរ។
ចំរើន ទទូចថា នឹងប្រើប្រាស់ប្រាក់រង្វាន់១ម៉ឺនដុល្លារពីការឈ្នះខ្សែក្រវាត់ត្រៀមសម្រាប់កំណើតកូន ហើយសល់ប៉ុន្មានទៀតនឹងទុកទិញគោចិញ្ចឹម។
គួររំឭកថា អេលីត ចំរើន បានយកឈ្នះបឺត សង្ឃឹម ដោយពិន្ទុក្នុងវគ្គផ្ដាច់ព្រ័ត្រប្រភេទទម្ងន់៥៧គីឡូក្រាម។ បើគិតទាំងកាលនៅក្លិបប៉ែនកាក់គុនខ្មែរឆ្នាំ២០២០ នេះជាខ្សែក្រវាត់មាសទី២ហើយសម្រាប់ចំរើន និងជាការបានប្រាក់រង្វាន់១ម៉ឺនដុល្លារជាលើកទី២ដូចគ្នា៕