ហ្វុនលួង ស្វាគមន៍រាល់អ្នកប្រដាល់គុនខ្មែរដែលចង់ជួបជាមួយរូបគេ(ហ្វុនលួង និយាយជាភាសាខ្មែរ)
ទស្សនិកជនដែលស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរប្រាកដជាបានដឹងរួចហើយថា អ្នកប្រដាល់ដែលមកពីប្រទេសថៃ ហ្វុនលួង ធ្លាប់បានប្រកួតឈ្នះស្តេចប្រដាល់កម្ពុជាយើងចំនួនពីរនាក់រួចមកហើយគឺ ឃុន ឌីម៉ា និង ផល សោភ័ណ្ឌ ហើយកាលពីចុងខែកន្លងទៅថ្មីៗនេះ អ្នកប្រដាល់ដែលមកពីខេត្តបុរីរាំ ក៏ទើបតែផ្តួល ផាន់គ្រាន់ ដណ្តើមយកប្រាក់លាននៅសង្វៀនMYTV។
កាលពីថ្ងៃម្សិលមិញកូនសិស្សរបស់លោក ស៊ីតប៊ុនមី បាននិយាយជាភាសាខ្មែរជាមួយ MSR ថា រូបគេស្វាគមន៍រាល់អ្នកប្រដាល់កម្ពុជាដែលមានបំណងចង់ជួបគេ តែសុំត្រឹមប្រកួតក្នុងប្រភេទទំងន់ចន្លោះពី ៦២ ទៅ ៦៣.៥ គីឡូក្រាម។ (មានវីដេអូ ហ្វុនលួងនិយាយជាភាសាខ្មែរ)
ជាមួយគ្នានេះ ហ្វុនលួន ក៏និយាយអំពីចំណុចខ្សោយរបស់ ឃុន ឌីម៉ា , ផល សោភ័ណ្ឌ និង ផាន់គ្រាន់ ប្រាប់ MSR ថា… (មានវីដេអូ ហ្វុនលួងនិយាយជាភាសាខ្មែរ)
សូមបញ្ជាក់ថានៅចុងសប្តាហ៍ ហ្វុនលួង នឹងត្រូវប្រកួតជាមួយកីឡាករ ឡុង សំណាង ក្នុងជំនួបលក្ខណមិត្តភាពលើសង្វៀន CNC ISI PALM ផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង ១១ព្រឹកតទៅ៕