ឡៅ ចន្ទ្រា មិនគួរទៅ Thai Fight ប៉ុន្តែបើ One Championship គួរតែទៅ
បច្ចុប្បន្ននេះមានអ្នកគាំទ្រជាច្រើនបានបង្ហាញពីការគាំទ្រចង់អោយត្រកូល ឡៅ ចេញទៅប្រកួតនៅ ក្រៅប្រទេសដែលមាន ឡៅ ចិត្រា និង ឡៅ ចន្ទ្រា ដែលក្នុងនោះមានដូចជាកម្មវិធី One Championship ដែលលោកគ្រូ ចាន់រាជ ប្រកាសត្រូវការ ខណៈថ្មីៗនេះមានព័ត៌មានចេញមកថា ខាងកម្មវិធី Thai Fight ចង់បាន ឡៅ ចន្ទ្រា ទៅជួបជាមួយ សែនឆ័យ នៅថ្ងៃទី ២៣ កុម្ភៈ នេះ ។

ឡៅ ចិត្រា
ថ្ងៃនេះយើងសូមលើកយកមូលហេតុមួយចំនួនដែលកីឡាករគុនខ្មែរគេគួរទៅប្រកួតនៅ One Championship ហើយមិនគួរទៅប្រកួតនៅកម្មវិធី Thai Fight នៅប្រទេសថៃ ។
– កម្មវិធី Thai Fight
– ជាកម្មវិធីរបស់រដ្ឋាភិបាលដែលរៀបចំសម្រាប់ផ្សព្វផ្សាយក្បាច់គុនរបស់ថៃ ដែលភាគច្រើនតារាថៃ ហ្វៃ មាន ប្រៀបលើដៃគូ ។
– តម្លៃខ្លួនរបស់កីឡាករគុនខ្មែរទៅប្រកួតអាច ១ ទៅ ២ ពាន់ដុល្លារតែប៉ុណ្ណោះ ខណៈ ឡៅ ចន្ទ្រា បច្ចុប្បន្ន មានតម្លៃខ្លួននៅក្នុងស្រុកពី ៥០០ ទៅ ៧០០ ដុល្លារបួករួមទាំង ការឧបត្ថម្ភផ្សេងៗមួយប្រកួតគេអាច រកបានជិត១ពាន់ដុល្លារដែរ ។
– ការប្រកួតអាចរុំអំបោះ ហើយអាចវ៉ៃ៣ទឹកដែលអាសង្ហាមិនដែលធ្លាប់មានបទពិសោធ ខណៈ សែនឆ័យ ជាតារាចាស់វស្សាប្រចាំកម្មវិធីនេះ ។
– បើចាញ់អ្នកគាំទ្រអាចស្តីបន្ទោសដល់កីឡាករខ្មែរ ហើយគុនខ្មែរអាចនឹងត្រូវបានមើលងាយពី ប្រជាជនរបស់ប្រទេសថៃ ។
– អ្នកទស្សនាភាគច្រើនជាប្រជាជនថៃ ដូចនេះមិនមែនជាការផ្សព្វផ្សាយរបស់គុនខ្មែរ អោយបរទេសបានស្គាល់នោះទេ ។
– ភាគច្រើនអ្នកដឹកនាំកីឡាករទៅប្រកួតក្នុងកម្មវិធីនេះមិនបានទាក់ទងទៅសហព័ន្ធផ្ទាល់ ។

ឡៅ ចន្ទ្រា និង សែនឆ័យ
– កម្មវិធី One Championship
– ជាកម្មវិធីដែលរៀបចំឡើងមានកីឡាករបរទេសគ្រប់ជាតិសាសន៍ ដែលអាច អោយគេស្គាល់គុនខ្មែរបានច្រើន ។
– តម្លៃខ្លួនចាប់ពី៥ពាន់ដុល្លារឡើងទៅនេះបើតាមលោកគ្រូ ហ៊ុន ចាន់រាជ ធ្លាប់បានបញ្ជាក់ ។
– ការប្រកួតប្រើហ្គង់ដែលមាន ៣ រឺ ៥ ទឹកដែល ឡៅ ចន្ទ្រា រឺ កីឡាករខ្មែរផ្សេងៗ ធ្លាប់មានបទពិសោធស្រាប់ ។
– អ្នកទស្សនាមានគ្រប់ប្រទេសនៅពេលប្រកួតម្តងៗ
– ដៃគូភាគច្រើនមិនមែនមានតែកីឡាករថៃ គឺមានមកពីប្រទេសផ្សេងៗ ដែលគេមិនធ្លាប់ស្គាល់គុនខ្មែរ ហើយពេលប្រកួតចប់គេនឹងដឹងថាគុនខ្មែរខ្លាំងដូចនេះ ។
– អ្នកដឹកនាំកីឡាករទៅប្រកួតក្នុងកម្មវិធីនេះ (ចាន់រាជ)បានស្គាល់លក្ខខណ្ខប្រកួតច្បាស់ និងដៃគូដែលគេបានផ្តល់ដំណឹងមុន ។
នេះជាមតិរបស់ MSR តែប៉ុណ្ណោះ បើសិនមានការខុសឆ្គងអ្វីសូមបងប្អូនជួយបញ្ចេញមតិបន្ថែម ។