អ្នកប្រដាល់បារាំង Antoine Pinto តាមពិតគឺជាចៅរបស់លោក លន់ ណុន ដែលត្រូវជាប្អូនលោក លន់ នល់
អ្នកប្រដាល់បារាំង Antoine Pinto ដែលមានឈ្មោះល្បីលើសង្វៀនថៃ ក្រោយពីរូបគេបានបង្ហើបលើទំព័រ Facebook ផ្លូវការរបស់ខ្លួនថា គេក៏ជាប់សែស្រឡាយជាខ្មែរដែរនោះ បានធ្វើអោយអ្នកគាំទ្រប្រដាល់នៅស្រុកខ្មែរភាគច្រើនមានការសាទរ ដល់រូបគេដែលហ៊ានទទួលស្គាល់ការពិត។ ដោយឡែកថ្មីៗនេះដែរ ក៏ទើបតែទទួលដំណឹងបន្ថែមទៀតថា Antoine Pinto តាមពិតជាចៅរបស់លោក លន់ ណុន ដែលលោក លន់ ណុន គឺជាប្អូនរបស់លោក លន់ នល់។ នេះបើយោងតាម Pinto បានបង្ហាញ យាយ និង តា ខាងម្តាយរបស់គេ នៅកម្ពុជា ។
គួរបញ្ជាក់ថាលោកសេនាប្រមុខលន់ នល់ (១៣ វិច្ឆិកា ១៩១៣ – ១៧ វិច្ឆិកា ១៩៨៥) គឺជាអ្នកនយោបាយខ្មែរមួយរូប និងជាឧត្តមសេនីយ៍យោធាកម្ពុជា ដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាចំនួនពីរលើក(១៩៦៦–៦៧, ១៩៦៩–៧១) និងជារដ្ឋមន្ត្រីការពារជាតិជាច្រើនសាដែរ។ គាត់ បាន ដឹកនាំ រដ្ឋប្រហារ យោធា ទម្លាក់ព្រះអង្គម្ចាស់ នរោត្ដម សីហនុ ហើយ ប្រកាស់តាំងខ្លួនជាប្រធានាធិបតីនៃរបប សាធារណរដ្ឋខ្មែរដែលគាំទ្រដោយអាមេរិកហើយបានកាន់អំណាចរហូតដល់ឆ្នាំ ១៩៧៥។