ម៉ឺន មេឃា និង ភិតណាមអេក ជាបេក្ខភាពវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធី កម្ពុជា សង្វៀនគុនខ្មែរ ក្នុងពូល A (មានវីដេអូ Hili..)
ទីបំផុតក្នុងកម្មវិធី កម្ពុជា សង្វៀនគុនខ្មែរ បានរកឃើញបេក្ខភាពខ្មែរ១រូប និង ថៃ១រូបឡើងទៅជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងពូលA ពេាលគឺកូនប្រុសរបស់លោកគ្រូ អេភូ ថង ម៉ឺន មេឃា ត្រូវប្រកួតជាមួយកីឡាករថៃ ភិតណាមអេក ក្នុងវគ្គផ្តាច់ព្រ័ត្រដោយបេក្ខភាពដែលឈ្នះនឹងទទួលបានពានរង្វាន់ទឹក៥០០ដុល្លារ បូករួមទាំងម៉ូតូ១គ្រឿង ។ គួរបញ្ជាក់ដែរថា មុននេះបន្តិច ម៉ឺន មេឃា បានប្រកួតឈ្នះពិន្ទុកីឡាករថៃ ណាក់ រ៉ុប ខណៈដែលកីឡាករ ភិតណាមអេក ប្រកួតឈ្នះពិន្ទុមិត្តរួមជាតិខ្លួនឯង ភិត ដាំ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅសង្វៀន CBS។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ទាក់ទងទៅនិងការប្រកួតរបស់គុនថៃប៉ះគុនថៃ មានមជ្ឈដ្ឋានមួយចំនួនយល់ថា ពួកគេមិនប្រកួតគ្នាទេគឺវ៉ៃលុមៗយកតែលុយ តែផ្ទុយខុសពីការស្មាន ទាត់ មាត់ កែង និង ជង្គង់ ត្រូវបានអ្នកទាំង២បានបញ្ចេញអាវុធដាក់គ្នាទៅវិញទៅមកយ៉ាងកក្រើងសង្វៀន។ ចំណែកឯ ម៉ឺន មេឃា ប្រកួតជាមួយ ណាក់ រ៉ុប វិញ កាន់តែកក្រើកជាងនេះ ដោយសារតែ មេឃា បានព្យាយាមប្រើកណ្តាប់ដៃ រួមជាមួយ រន្ទះជើងជាច្រើនដើម្បីវ៉ៃសំរុកទៅលើអ្នកប្រដាល់ថៃ ខណៈដែល ណាក់ រ៉ុប ក៏បានប្រើជង្គង់អុកពេញមកកាន់ពោះរបស់ មេឃា វិញផងដែរ តែជាលទ្ធផល ការចេញជង្គង់តែមួយច្រករបស់ ណាក់ រ៉ុប មិនអាចធ្វើអ្វីទៅលើ មេឃា បានឡើយជាលទ្ធផល មេឃា ឈ្នះពិន្ទុដោយឯកច្ឆ័ន៕
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
វីដេអូ ម៉ឺន មេឃា ប្រកួតជាមួយកីឡាករថៃ ណាក់រ៉ុប