ព្រំ សំណាង ច្បាមជ័យជម្នះក្នុងការប្រកួតដំបូងរបស់ខ្លួននៅ Thai Fight
អ្នកប្រដាល់គុនខ្មែរ ព្រំ សំណាង បានចាយពេលតែពាក់កណ្ដាលទឹក១ប៉ុណ្ណោះ ដើម្បីច្បាមយកជ័យជម្នះពីកីឡាករអង់គ្លេស Thomas Carpenter ក្នុងការប្រកួតកម្មវិធីរបស់ Thai Fight នៅរាត្រីថ្ងៃអាទិត្យ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣។
នេះជាការបង្ហាញខ្លួនលើកដំបូងសម្រាប់សំណាងលើសង្វៀនកម្មវិធីធំរបស់ថៃ។
កីឡាករគីឡូធ្ងន់របស់កម្ពុជាបានអុកមួយជង្គង់ធ្វើឲ្យដៃគូមកពីអឺរ៉ុបមិនអាចបន្តការប្រកួតបាន៕