កាតក្រហមពេលប៉ះ Crystal យប់មិញ តើ Casemiro នឹងអវត្តមានប៉ុន្មានប្រកួត?
Casemiro ត្រូវបានបណ្តេញចេញបន្ទាប់ពីមានជម្លោះក្នុងការប្រកួត Premier League លើក្រុម Crystal Palace ។
ការប្រជែងរបស់ Schlupp លើខ្សែបម្រើស្លាបប្រេស៊ីល Antony បានធ្វើឲ្យក្រុមទាំងពីរប៉ះទង្គិចគ្នា។
អាជ្ញាកណ្តាល Andre Marriner បានពិគ្រោះលើអេក្រង់ VAR ហើយក្រោយមកបានបណ្តេញ Casemiro ដែលជាកាតក្រហមភ្លាមៗ នាជាលើកដំបូងក្នុងអាជីពនៅអឺរ៉ុបរបស់គេ។
អតីតសមាជិក Real Madrid នឹងអវត្តមានដោយស្វ័យប្រវត្តិចំនួន៣ត្រូវបានមានន័យថា ពេលប៉ះ Leeds United (ថ្ងៃទី០៨ និង១១ ខែកុម្ភៈ) ក៏ដូចជាការប្រកួតជាមួយ Leicester (ថ្ងៃទី១៩ ខែកុម្ភៈ)៕