
ស្តាប់ បឺត ខាំ ច្រៀងបទនេះហើយ មិនត្រឹមតែពិរោះ តែចាក់ចំបេះដូងអ្នកប្រដាល់ខ្លាំងណាស់
នៅប៉ុន្មានមុននេះ ផលិតកម្ម Makod Media ទើបបានបង្ហោះវីដេអូមួយ ដែលជាការច្រៀង cover បែប acoustic ដែលច្រៀងដោយអ្នកប្រដាល់គុនខ្មែរ កីឡាករ បឺត ខាំ។ បទចម្រៀងដែល បឺត ខាំ ច្រៀងនោះមានចំណងជើងថា «ទឹកចិត្តអ្នកប្រដាល់» ដែលបទនេះ ត្រូវបានច្រៀងដំបូងដោយបងប្រុសរបស់គាត់ គឺកីឡាករ បឺត សំណព្វ ។ តោះចង់ដឹង ថាតើគាត់មានសំនៀងបែបណា យើងស្តាប់ទាំងអស់គ្នា៖
គួរជម្រាបជូនថា បឺត ខាំ គឺជាអ្នកប្រដាល់អាជីពតាំងពីជាង ១០ឆ្នាំមុន និងបានចូលរួមក្នុងការប្រកួតក្បាច់គុនបុរាណខ្មែរ ទាំងលក្ខណៈជាតិ និងអន្តរជាតិជាច្រើន ព្រមទាំងបានទទួលខ្សែក្រវ៉ាត់លំដាប់ទាំងជាតិ និងអន្តរជាតិ ជាច្រើនផងដែរ។ ឥឡូវនេះ បឺត សំខាន់ ជាគ្រូបង្វឹកប្រដាល់គុនខ្មែរ ជាមួយបងប្រុសរបស់គាត់ ឈ្មោះ បឺត សំខាន់ នៅក្លឹប រ៉ាហាប់ ស្វាយប៉ាក៕