
ពេជ្រ ម្ទេសខ្មាំង ត្រូវប៉ះកីឡាករ វៀតណាម នៅភូមា
អ្នកប្រដាល់គុនខ្មែរ ពេជ្រ ម្ទេសខ្មាំង ដែលនឹងត្រូវទៅប្រកួតដណ្តើមខ្សែក្រវ៉ាត់នៅប្រទេសភូមានោះ ឥឡូវនេះដឹងអំពីដៃគូប្រកួតច្បាស់ហើយ គឺជាអ្នកប្រដាល់ម្ចាស់ខ្សែក្រវ៉ាត់មកពីប្រទេសវៀតណាម Nguyen Tran Duy Nhat ដែលការប្រកួតធ្វើឡើងក្នុងកម្មវិធី WLC នៅថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៩ខាងមុខនេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សូមបញ្ជាក់ផងដែរថា ការទៅប្រកួតដណ្តើមខ្សែក្រវ៉ាត់លក្ខណពិភពលោកលើកនេះ ពេជ្រ ម្ទេសខ្មាំង នឹងទទួលបានថវិកាខ្ទង់ពានដុល្លារ នេះបើយោងតាមការឲ្យដឹងរបស់លោកគ្រូ ហ៊ុន ចន្ទរាជ ដែលជាអ្នកដឹកនាំកីឡាករកម្ពុជាចេញទៅប្រកួតនៅក្រៅប្រទេស៕