កីឡាការិនីគុនខ្មែរ ទូច ចន្ទវត្តី ប៉ះជើងខ្លាំង អូស្ត្រាលី ដណ្តើមខ្សែក្រវាត់
កីឡាការិនីគុនខ្មែរ ទូច ចន្ទវត្តី គ្រោងនឹងប្រកួតដណ្តើមខ្សែក្រវាត់ជាមួយកីឡាការិនីអូស្ត្រាលី Kim Townsend ដែលជាជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ១០គ្រឿង ប្រចាំស្ថាប័នធំៗមានទាំងប្រដាល់សេរីគុនខ្មែរ និងប្រភេទកីឡា ឃីកបុកស៊ីង ផងដែរ ។
យោងតាមការបង្ហាញរបស់ស្ថាប័នរៀបចំការប្រកួតនៅប្រទេស អូស្ត្រាលី BOB Best of Best ឃើញថាកិឡាការិនីម្ចាស់មេដាយស៊ីហ្គេម២០២៣កម្ពុជា ទូច ចន្ទវត្តី ត្រូវប្រកួតជាមួយកីឡាការិនី Kim Townsend ដណ្តើមខ្សែក្រវាត់លើប្រភេទទម្ងន់ ៥១ គីឡូក្រាម នាថ្ងៃទី ០២ ខែ កុម្ភ; ឆ្នាំ២០២៤ នាប្រទេស អូស្ត្រាលី ។ កីឡាការិនី Kim Townsend មានវ័យ ៣៥ឆ្នាំ បទពិសោធក្នុងការប្រកួត ប្រដាល់សេរីគុនខ្មែរ និងប្រភេទកីឡា ឃីកបុកស៊ីង ឈ្នះចំនួន ៣៩ ចាញ់ ៧ដង និងស្មើម្តង ។ គ្រងខ្សែក្រវាត់ច្រើនស្ថាប័នក្នុងនោះមានដូចជា ៖
- ឆ្នាំ 2015 ឈ្នះខ្សែក្រវាត់ WMC Oceania
- ឆ្នាំ 2018 WBC Muay Thai Australia Flyweight និង Destiny Muay Thai Flyweight
- ឆ្នាំ 2019 ISKA World Muaythai Flyweight Champion និង WMO Pro-Am World Champion
- ឆ្នាំ 2022 WBC Muay Thai Australia Super-flyweight Champion
- ឆ្នាំ 2022 WBC Muay Thai World Light-flyweight Champion
- ឆ្នាំ 2022 WBC Muay Thai World Flyweight Champion
- ឆ្នាំ 2023 WMC World Light-flyweight Champion
- ឈ្នះខ្សែក្រវាត់ Kickboxing WKN Australia Flyweight Champion