Man UTD ទំនងអនុវត្តលក្ខខណ្ឌតកុងត្រាដល់ Wan Bissaka
Manchester United ទំនងនឹងអនុលក្ខខណ្ឌបន្តកិច្ចសន្យាដល់ខ្សែការពារ Aaron Wan Bissaka មួយឆ្នាំទៀតដែលមានសុពលភាពដល់ឆ្នាំ២០២៥ ខណៈកុងត្រាបច្ចុប្បន្នរបស់គេនឹងដាច់ក្នុងខែមិថុនា ឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន the Athletic។
ប្រភពជាច្រើនរំពឹងថា ខ្សែការពារអង់គ្លេសរូបនេះទំនងនឹងចាកចេញពី Old Trafford ព្រោះការបង្ហាញគុណផលមិនបានល្អ តែផ្ទុយទៅវិញ ថ្នាក់ដឹកនាំអាចនឹងបន្តកិច្ចសន្យាដល់រូបគេ។
រដូវកាលនេះ Bissaka ជាប់១១នាក់ដំបូងចំនួន៩ប្រកួតនៅ Premier League និងបានលេង១០៥៣នាទីគ្រប់កម្មវិធី។ ៣ប្រកួតចុងក្រោយ គេបានជាប់១១នាក់ដំបូងរហូត៕