សារព័ត៌មានអង់គ្លេសផ្សាយថា Newcastle គ្រោងបញ្ចប់តំណែងអ្នកចាត់ការ Howe
ប្រភពមួយចំនួនពីសារព័ត៌មានអង់គ្លេសផ្សាយថា Newcastle United គ្រោងនឹងដកតំណែងអ្នកចាត់ការ Eddie Howe ក្រោយបញ្ចប់ការប្រកួត២០លើក ឈរនៅលេខ៩ ពីក្រោម Top 4 ដល់ទៅ១១ពិន្ទុ។
ក្រុមសារិកាព្រៃក៏បានរងបរាជ័យ៣លើកជាប់គ្នាដែរក្នុងការប្រកួត Premier League។ ១០ប្រកួតចុងក្រោយ ពួកគេឈ្នះ៣ ចាញ់៦ និងស្មើ១ ហើយធ្លាក់ចេញពី UEFA Champions League ថែមទៀត។
Newcastle ក៏ចង់នាំយកលោក Michel គ្រូបង្គោល Girona ដែលកំពុងធ្វើបានល្អនៅលីគកំពូលអេស្ប៉ាញ៕