
ក្លិប វិសាខា ចែកផ្លូវជាមួយខ្សែបម្រើជម្រើសជាតិអាហ្វហ្គានីស្ថាន Zazai
ក្លិបបាល់ទាត់ វិសាខា បានប្រកាសអំពីការចែកផ្លូវជាមួយខ្សែបម្រើ Mustafa Zazai មុនការប្រកួតលីគកំពូលបាល់ទាត់កម្ពុជាចាប់ផ្តើមជុំទី២នៅសប្តាហ៍ក្រោយ ។
ការចាកចេញរបស់កីឡាករអាហ្គានីស្ថាន រូបនេះ បន្ទាប់ពីក្លិបបាល់ទាត់ វិសាខា បាននាំចូលកីឡាករបរទេសពីររូប សម្រាប់ត្រៀមទីផ្សារដោះដូរកីឡាករនៃលីគកំពូលកម្ពុជា ក្នុងនោះមាន Chris Alex សញ្ជាតិប្រេស៊ីល និង កីឡាករកូរ៉េខាងត្បូង Lee JAE Gun ។
ជម្រើសជាតិ អាហ្វហ្គានីស្ថាន រូបនេះបានប្រកបអាជីពបាល់ទាត់ដំបូងនៅកម្ពុជានាឆ្នាំ ២០១៩ ជាមួយក្លិប ភ្នំពេញក្រោន ហើយឆ្នាំ ២០២០ ក៏ផ្លាស់មក វិសាខា រហូតដល់ឆ្នាំ ២០២១ នេះ ដោយបង្ហាញខ្លួន ២៧ ប្រកួត រកបាន២គ្រាប់ ៕