Barca ចង់យកកីឡាករពីរនាក់ប្ដូរយកកូនក្រុមម្នាក់របស់ Arsenal
ដើម្បីឆក់បាន Matteo Guendouzi ពី Arsenal អំឡុងទីផ្សារដោះដូរនេះ FC Barcelona មានបំណងយក Ivan Rakitic និង Arturo Vidal ទៅប្ដូរគ្នា។
យោងតាម Transfer Market ឲ្យដឹងថា Guendouzi មានតម្លៃខ្លួន៤០លានអឺរ៉ូដែលស្មើនឹង Rakitic និង Vidal បូកចូលគ្នា។ យុវជនវ័យ២១ឆ្នាំត្រូវបានចាត់ទុកខ្សែបម្រើកំពុងលេចធ្លោក្នុងស្រទាប់បាល់ទាត់បារាំង។ យ៉ាងណា កាយវិការមិនគោរពវិន័យរបស់គេត្រូវបាន Arsenal ចតចោល។
សារព័ត៌មានអង់គ្លេសឲ្យដឹងថា អនាគតរបស់កីឡាករសក់សំពោងខាងលើនៅ Emirates Stadium បានចប់បាត់ទៅហើយ។ Marca ឲ្យដឹងថា Barca បានហៅ Arsenal ឲ្យទិញ Philippe Coutinho ក្នុងតម្លៃ៥០លានអឺរ៉ូ ដោយបូកទាំង Guendouzi ប៉ុន្តែក្រុមកាំភ្លើងគ្មានចំណាប់អារម្មណ៍ទេ។ អ៊ីចឹងហើយបានជាក្រុមអ្នកមានបុណ្យបង្វែរផែនការវិញ។
Guendouzi នៅសល់កិច្ចសន្យាពីរឆ្នាំទៀតនៅ Arsenal៕