រូបភាពបាល់ទាត់ដ៏មានអត្ថន័យចំនួន២០សន្លឹកប្រចាំឆ្នាំ២០២០
(BC-99)
ជាការពិតណាស់នាអំឡុងពេលនេះប្រិយ៍មិត្តបាល់ទាត់ក៏ដូចជាកីឡាករនិងប្រជាជនទូទាំងពិភពលោកដែរដែលកំពុងតែរួមគ្នាធ្វើការប្រឆាំងនឹងមេរោគឆ្លង Covid-19 ដោយភាគច្រើននៃយើងទាំងអស់គ្នាកំពុងតែឃុំខ្លួននៅក្នុងផ្ទះ។ បើទោះជាការប្រកួតបាល់ទាត់គ្រប់ទិសទីក្នុងពិភពលោកកំពុងត្រូវបានផ្អាកជាបណ្តោះអាសន្ន ក៏យើងមានរូបភាពចំនួន២០សន្លឹកស្តីពីសកម្មភាពបាល់ទាត់ដែលគួរអោយចាប់អារម្មណ៍នៅឆ្នាំនេះ។
២០- Carlos Tevez និង Diego Maradona
កាមេរ៉ាចាប់យករូបភាពកីឡាករ Boca Junior Carlos Tevez ដែលបានចាប់ថើបលោក Diego Maradona ដែលជាគ្រូរបស់ Gimnasia យ៉ាងអស់ពីចិត្តរបស់ខ្លួន។
Tevez មិនមែនជាប្រុសស្នេហ៍របស់ Maradona ទេក៏ប៉ុន្តែនេះជាការបញ្ជាក់ថាគេពិតជាមានទេព្យកោសល្យក្នុងការស៊ុតបញ្ចូលទីលើក្រុមដែល Maradona កំពុងកាន់កាន់ ហើយម្យ៉ាងទៀតបុរសដែលបានជួយអោយ អាហ្សង់ទីន ឈ្នះ World Cup ក៏ធ្លាប់ជាកីឡាកររបស់ Boca Junior ដែរ។
១៩-Marcos Llorente
កីឡាករ Marcos Llorente របស់ At Madrid បានគ្រវីក្បាលក្រលែងស្មារបស់គេមើលទៅមិនធម្មតានៅពេលអបអរការស៊ុតបាល់បញ្ចូលទីលើក្រុម Liverpool ដែលជាគូប្រជែងនៅក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ ១៦ ក្រុមចុងក្រោយជើងទី២។ ក្រុមមកពី អេស្ប៉ាញ បានទទួលជ័យជម្នះ ៣-២ ក្នុងម៉ោងបន្ថែមនៅ Anfield ។ តែការប្រកួតជុំបន្ទាប់ក៏ត្រូវលើកពេលដោយសារតែ Covid-19 កំពុងរាត្បាត។
១៨-រូបភាពលើទីលាន Molineux
មើលទៅវាហាក់ដូចជាក្រុម Wolves បានត្រៀមខ្លួនជាស្រេចដើម្បីអបអរក្រុមហង្សក្រហម Liverpool ក្នុងការគ្រងដំណែងជាជើងឯកលើកតំបូងក្រោយពីខកខានលើកពានកំពូលកនេះជាយូរ។ ក៏ប៉ុន្តែពួកគេនៅភ្លេចថា Liverpool ត្រូវតែឆ្លងក្រុមវីរុស Covid-19 អោយរួចមួយទៀតសិន។
១៧-រូបភាពនៅលើទីលាន Old Trafford
វាជាប់ជារូបភាពល្អចំណាត់ទី១៧ ខណៈដែលនៅលើទីលាន Old Trafford តម្រូវអោយកីឡាករ Manchester United និងក្រុមប្រជែងត្រូវស្មឹងស្មាតគោរពវិញ្ញាណក្ខន្ធវិរបុរសអតីតអ្នកចាំទី Harry Gregg ដែលបានរួចផុតជីវិតពីការធ្លាក់យន្តហោះនៅទីក្រុងមុយនិច។ Harry បានលេង ២៥០ ដងសម្រាប់ក្លិបមួយនេះ។
១៦-រូបភាពនៅលើទីលាន Anfield
កីឡាកររបស់ក្រុមបិសាចក្រហម Manchester United ព្យាយាមប្រមូលផ្តុំគ្នាប្រកួតជាមួយក្រុម Liverpool នៅកីឡដ្ឋាន Anfield ក្រោមជើងមេឃពណ៌ស្វាយ។
១៥-រូបភាពនៅលើទីលាន St. Mary
គឺជារូបភាពនាថ្ងៃរៀបលិចលើទីលាន St Mary របស់ក្រុមបាល់ទាត់ Southampton ។
១៤-Zlatan និង Ronaldo
វាគឺជារូបភាពដ៏កម្រនៅពេលដែលបុរសខ្លាំងលើទីលានបាល់ទាត់ទាំងពីររូបបានដើរជ្រួសគ្នាដោយមានអារម្មណ៍ផ្ទុយគ្នាពីភាពល្បីល្បាញរបស់ខ្លួន។
១៣-Erling Haaland
ប្រសិនជាអ្នកមិនមែនជាប្រិយ៍បាល់ទាត់ទេ ពិតណាស់អ្នកនឹងយល់ថា Haaland បានធ្វើសម្មាធិកម្មមុនការប្រកួតមកដល់។ តែតាមពិតនេះគឺជាការអបអរក្រោយពីរូបគេបានស៊ុតបញ្ចូលទីទៅវិញទេ។
១២-Javier Hernandez
ម្នាក់នេះទើបបានមែន! មុនការប្រកួតអោយក្លឹបថ្មី LA Galaxy របស់ខ្លួនចូលមកដល់ អតីតកីឡាករបិសាចក្រហម Manchester United រូបនេះតែងតែប្រាប់ដំណឹងដល់ព្រះជាមុន។
១១-Trend Alexander-Arnold
កីឡាករអង់គ្លេសរបស់ហង្សក្រហម Liverpool ម្នាក់នេះបានផ្ចិតផ្ចង់ក្នុងការទាត់បាល់ចេញពីជ្រុងតម្រង់ទៅរង្វង់គ្រោះថ្នាក់របស់ក្រុម Wolves។
១០-Allan Saint-Maximin
ក្រុមសារិការព្រៃ Newcastle United មិនសូវឈ្នះការប្រកួតប៉ុន្មានទេ (២៩ប្រកួត ឈ្នះ៩ ស្មើ៨ ចាញ់១២) ដូច្នេះពេលស៊ុតបញ្ចូលទីបានម្តងៗរឿងមិនសប្បាយស្ទើរបាក់ក?
៩-Mohamed Salah
ខុសពី Maximin ខាងលើដែលបានដាំដូងដើម្បីអបអរការស៊ុតបញ្ចូលទីរបស់ខ្លួន។ Salah ឯណេះវិញដោះត្រឹមអាវបានហើយព្រោះ Liverpool ទើបតែចាញ់មួយប្រកួតទេ។ អូហ៍ភ្លេច! ក្រោមមកទៀត Salah ក៏ទទួលបានកាតលឿងមួយសន្លឹក។
៨-Lionel Messi
គ្រាន់តែមើលក៏ដឹងហើយមែនទេថាគាត់មានអារម្មណ៍បែបណា។ វាត្រូវគេថតបានក្នុងជំនួប El Clasico ជើងទី២ បន្ទាប់ពី Real Madrid បានស៊ុតគ្រាប់ទី២ទៅលើ FCB។
៧-Sam Stabb និង Ella Mastrantonio
ការប្រកួតបាល់ទាត់នារីនៅ W-League របស់ អូស្ត្រាលី ក្នុងខណៈពេលដែល Sam និង Ella បានអបអរគ្រាប់យកឈ្នះអោយក្រុម Western Sydney Wanderers របស់ខ្លួនលើក្រុម Perth ។
៦-Diego Costa
ម្នាក់ហ្នឹងឆេវឆាវណាស់! គាត់បានទាត់ដបទឹកកុំអោយមិត្តរួមក្រុមផឹកបានក៏ព្រោះតែគ្រូបង្វឹកបានផ្តូរគាត់ចេញពីការប្រកួតរវាង Liverpool និង At Madrid ក្នុងជំនួប Champions League ។
៥-Romelu Lukaku
ចង់ផ្គើនអោយ Manchester United មែនទេ? Lukaku បានថើបអាវ Inter Milan របស់ខ្លួនក្រោយពីជួយអោយក្រុមថ្មីរបស់ខ្លួនមួយនេះទទួលជ័យជម្នះបានលើក្រុម AC Milan ៤-២។
៤-Jason Cumming
Jason បានធ្វើដៃជាសញ្ញាអបអរសាទរក្នុងបន្ទប់ផ្លាស់សម្លៀបបំពាក់ក្រោយពីអាចជួយអោយក្រុម Shrewbury Town របស់ខ្លួនអាចប្រកួតយកស្មើក្រុមយក្ស Liverpool បាននាការប្រកួត FA Cup ជុំទី ៤ ។
៣-Angel Di maria
Di Maria ចូលរួមអបអរជាមួយប្រិយ៍មិត្ត Paris Saint Germains ក្នុងគ្រាហ៍ដែលក្លឹបមួយនេះប្រកួតយកឈ្នះក្រុម Dortmund ដោយមិនអោយមានអ្នកចូលទស្សនានាការប្រកួត Champions League។
២-Jordan Pickford
អ្នកចាំទី Everton រូបនេះបានបង្ហាញទឹកមុខស្តាយស្រណោះមិនគួរណាធ្វើអោយរបូតបាល់ចេញពីការស៊ុតដោយកិឡាករ Newcastle សោះ។ ការប្រកួតគឺវាតែងតែបែបនេះ។
១-Copa Libertadores
បាល់នៅកន្លែងផ្សេងតែ Gonzalo Montiel របស់ក្រុម River Plate និង Yorkman Tello របស់ក្រុម Binacional បានដួលបះជើងចង់ចេញផ្អកក្នុងការប្រកួត Copa Libertadores ក្រោមអាសធាតុដ៏អាក្រក់។
MSR នៅមានរូបភាពអស្ចារ្យជាច្រើនទៀតស្តីពីកីឡា សូមរង់ចាំតាមដាននៅលេខបន្ត!។