គ្រូ Betis ថា កីឡាករមួយចំនួនធ្វើឲ្យ La Liga បាក់ដោយសាររឿងធ្វើដួលស៊ីម៉ោង
លោក Manuel Pellegrini គ្រូបង្គោល Real Betis ទទូចថា ទាំងគ្រូបង្វឹក, កីឡាករ និងអាជ្ញាកណ្ដាលត្រូវរួមគ្នាស្ដារមុខមាត់បាល់ទាត់លីគកំពូលអេស្ប៉ាញឡើងវិញ។
គ្រូបង្វឹកជនជាតិឈីលីបានហៅក្របខណ្ឌ La Liga ថា ស្ពឹកស្រពន់ និងនិយាយថា ត្រូវតែកម្ចាត់រឿងលេងស៊ីម៉ោង និងធ្វើពុតជាដួល។
អតីតអ្នកចាត់ការ Manchester City ថ្លែងបែបនេះ ក្រោយក្រុមរបស់លោកបានត្រឹមស្មើ Cadiz ១ទល់នឹង១ក្នុងការប្រកួតក្របខណ្ឌកំពូល La Liga។
លោក Pellegrini ខកចិត្តខ្លាំងដែលមិនអាចឈ្នះ ហើយថា ការប្រកួតត្រូវបានក្រុមម្ខាងទៀតធ្វើមិនឲ្យរលូន។
គ្រូបង្វឹកធ្លាប់ដឹកនាំ Villareal, Real Madrid និង West Ham United បញ្ជាក់បែបនេះ “៖យើងត្រូវតែជួយគ្នា អ៊ីចឹងបាន La Liga អត់ខ្មាសគេ។ អ្នកមើល គេចង់មើលការប្រកួត គេខំទិញសំបុត្រចូលមើល តែគេមិនបានមើល ទៅជាឃើញអារឿងស៊ីម៉ោង អារឿងធ្វើពុតលើទីលានទៅវិញ។ ខ្មាសគេមែនទែន។”