ថៃកោះហៅយុវជន Leicester ម្នាក់ចូលបញ្ជីបឋមត្រៀមជម្រុះ World Cup
ក្រុមបាល់ទាត់ជម្រើសជាតិថៃបានបង្ហាញបញ្ជីឈ្មោះកីឡាករ៤៧នាក់ដំបូងដើម្បីជួបជុំហ្វឹកហាត់ត្រៀមជម្រុះ FIFA World Cup 2022 ជាបន្តទៀត។
ក្នុងនោះមានកីឡាករសម្បូរបទពិសោធជាច្រើនដូចជា Chanathip Songkrasin, Theerathon Bunmathan, Thitiphan Puangchan, Tristan Do ជាដើម។
អ្វីកាន់តែគួរចាប់អារម្មណ៍ទៀត គឺ Thanawat Sungjitthavorn ដែលមកពីថ្នាលយុវជន Leicester City។ យុវជនកើតឆ្នាំ២០០០ មានតួនាទីជាខ្សែបម្រើ។ គេចូលលេងក្នុងក្រុមថ្នាល Leicester ក្នុងការប្រកួតយុវជន Premier League ២ដង និងរកបាន២គ្រាប់។
ការប្រមូលផ្ដុំត្រូវបែងចែកជា២លើក។ សម្រាប់អ្នកមិនបានលេងជើងឯកជាតិនឹងត្រូវទទួលការធ្វើតេស្ដកូវីដ១៩ នៅថ្ងៃទី៣០ ខែមេសា ហើយចូលហ្វឹកហាត់ថ្ងៃទី០៣ ខែឧសភា។ ចំណែកកីឡាករមកពីក្លិប Chonburi, Chiang Rai United, Buriram United និង Bangkok United តេស្ដថ្ងៃទី០៧ ខែឧសភា និងចូលហាត់ថ្ងៃទី១០ ខែឧសភា។
ក្នុងការប្រកួតជម្រុះនៅសល់ ថៃដែលឈរលេខ៣ ក្នុងពូលមាន៨ពិន្ទុពីការប្រកួត៥លើក ត្រូវប៉ះឥណ្ឌូនេស៊ី, អារ៉ាប់រួម និងម៉ាឡេស៊ី៕
ខាងក្រោមជាបញ្ជីកីឡាករទាំង៤៧នាក់ ៖
អ្នកចាំទី ៖ Siwarak Thesungnern, Chatchai Butprom, Prachan Kham Mai, Saranon Anoin, Worawut Srisupha, Sompornyot។
ខ្សែការពារ ៖ Theerathon Bunmathan, Sasalak Hai Prakhon, Pansa Hemwibun, Naruebodin Weerawatnodom, Nitipong Selanon, Chaturaphat Sattam, Worawut Namvej, Suphanthongsong, Suporn Pinakata Pho, Pawee Tanthathamy, Philip Roller, Peace Chan-Hom, Ernesto Phoompha, Manuel Tombiah, Tristan Do, Chathamongkol Ruangtanarot, Sathaporn Daeng See។
ខ្សែបម្រើ ៖ Chanathip Songkrasin, Sarat Yooyen, Pathomphol Charoen Rattanaphirom, Thitiphan Puangchan, Sumanya Puri Sai, Phithiwat Sukchitthammakul, Akanit Panya, Siwakorn Tiatrakul, Weerathep Pomphan, Supachok Sarachat, Jakraphan Kaewprom, Peeradan Jomratsamee, Charoensak Wongkorn, Teerapol Mook, Thanaboon Kesarat, Bodin Phala, Panupong Polsa, Worachit Kanitsribamphen, Thanawat Sungjitthavorn.
ខ្សែប្រយុទ្ធ ៖ Teerasil Dangda, Nuttawut Suksum, Supachai Jaided, Suphanat Muanta, Adisak Kraisorn។