អង់គ្លេសចូលក្នុងពូលមរណៈ UEFA Nations League
ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសត្រូវប៉ះអ៊ីតាលីទៀតហើយ តែលើកនេះក្នុងការប្រកួត UEFA Nations League រដូវកាល ២០២២/២០២៣។
ក្រុមលោក Gareth Southgate ស្ថិតក្នុង Group A3 ដែលក្នុងនោះក៏មានហុងគ្រី និងអាល្លឺម៉ង់ផងដែរ។
ការប្រកួតផ្លូវការនឹងចាប់ផ្ដើមពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ តទៅ។ ពីចន្លោះថ្ងៃទី០២ ដល់ថ្ងៃទី១៤ ខែមិថុនា មាន៤ប្រកួត និងបង្ហើយ២ប្រកួតទៀតពីចន្លោះថ្ងៃទី២២ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំដដែល។
គួរដឹងដែរថា ការប្រកួត UEFA Nations League ត្រូវបានបែងចែកជា៤ League គឺ League A, B, C និង D។ ក្រុមលេខ១តាមពូលទាំង៤នៅ A នឹងប្រកួតវគ្គគ្នាយកតំណែងជើងឯក។ ក្រុមបាតតារាងត្រូវធ្លាក់ទៅលីគបន្ទាប់ (ឧទាហរណ៍ បាតតារាង League A ធ្លាក់ទៅ B, ហើយលេខ១តាមពូលទាំង៤ក្នុង League ឡើងទៅ League A ជំនួសវិញ។
ការបែងចែកនេះក៏គិតទៅតាមចំណាត់ថ្នាក់នៅ FIFA World Ranking ដែរ៕