Arsenal ចូលប្លុកហើយក្នុងតំបន់មានកៅអី UCL ក្រោយស៊ី West Ham ២-០
Arsenal ដណ្ដើមបានកៅអីលេខ៤ក្នុងក្របខណ្ឌ Premier League ក្រោយឈ្នះ West Ham United ២ទល់នឹង០ នៅថ្ងៃពុធ ទី១៥ ខែធ្នូ។
Gabriel Martinelli បានទាត់បញ្ចូលទីគ្រាប់ទី១ក្នុងនាទី៤៨ មុន Emile Smith Rowe រកបានគ្រាប់ទី២ ដោយការទាត់មួយជើងឆ្វេងនាទី៨៧។
ប្រធានក្រុម Alexandre Lacazette មានឱកាសទាត់បាល់ពិន័យ១១ម៉ែត្រក្នុងវគ្គទី២ តែត្រូវអ្នកចាំទី Lukasz Fabianski សង្គ្រោះបាន។ ពេលនោះប្រធានក្រុមញញួរធំ Vladimir Coufal ក៏ទទួលបានកាតក្រហម។
ឆ្លងកាត់ការប្រកួត១៧លើក Arsenal មាន២៩ពិន្ទុ យកបានលេខ៤ពី West Ham ដែលរអិលទៅលេខ៥ មាន២៨ពិន្ទុ៕