
ថៃនឹងប្រកួតមិត្តភាពជាមួយក្រុមអឺរ៉ុបចំនួន២
ក្រុមបាល់ទាត់ជម្រើសជាតិថៃនឹងជួបប្រកួតមិត្តភាពអន្តរជាតិតទល់ជម្រើសជាតិហ្សកហ្ស៊ី និងអេស្តូនី អំឡុង FIFA Days ក្នុងខែតុលា ខាងមុខ។
សារព័ត៌មាន Siam Sport រាយការណ៍ថា ក្រុមអឺរ៉ុបទាំងពីរទទួលយកការអញ្ជើញរបស់ថៃ ដើម្បីប្រកួតមិត្តភាពក្នុងឱកាស FIFA Days ក្នុងខែតុលា។
ហ្សកហ្ស៊ីនឹងត្រូវប្រកួតជាមួយក្រុមថៃនៅផ្ទះនៅថ្ងៃទី១២ និង១៧ ខែតុលាដល់វេនអេស្តូនី។ នេះជាឱកាសល្អក្នុងការត្រៀមខ្លួនសម្រាប់ក្រុមថៃមុនការប្រកួតជម្រុះជុំទី២នៃព្រឹត្តិការណ៍ World Cup 2026 នៅអាស៊ី។
ហ្សកហ្ស៊ី និងអេស្តូនី មានចំណាត់ថ្នាក់ល្អជាងថៃក្នុងតារាង FIFA (៧៨ និង១០៩រៀងគ្នា) ខណៈក្រុមដំរីសឹកនៅលេខ១១១។
នេះក៏ជាគម្រោងទី២របស់ថៃដែរ បន្ទាប់ពីការប្រកួត WAFF Championship 2023 (West Asian Nations Championship ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី ២០ ខែមីនា ដល់ថ្ងៃទី ២ ខែមេសា ត្រូវបានជាប់គាំង៕