Gakpo ទាត់ចូលលើកដំបូងឲ្យ Liverpool
Cody Gakpo រកបានគ្រាប់បាល់បញ្ចូលទីលើកដំបូងសម្រាប់ Liverpool ក្នុងជ័យជម្នះ២ទល់នឹង០លើ Everton ការប្រកួត Premier League នៅថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ។
Mohammed Salah បានបំប៉ោងសំណាញ់មុនសម្រាប់ក្រុមហង្សក្រហមក្នុងនាទី៣៦ ពីការ assist ដោយ Darwin Nunez។
ដល់នាទី៤៩ Cody Gakpo ទាត់ចូលគ្រាប់ទី២ ពីការ cross ដោយ Trent Alexander Arnold។
Liverpool ស្ថិតនៅលេខ៩ដដែលដោយមាន៣២ពិន្ទុពីការប្រកួត២១លើក។ ចំណែក Everton ឈរលេខ១៨ មាន១៨ពិន្ទុពីការប្រកួត២២លើក៕