Pau FC មិនឲ្យ Quang Hai ទៅលេង AFF Cup ទេ
ថ្វីត្បិតតែ Nguyen Quang Hai មានបំណងចង់ទៅលេងក្នុងពានរង្វាន់ AFF Cup 2022 ក៏ដោយ ក៏កិ្លប Pau មិនយល់ព្រមអនុញ្ញាតគេត្រឡប់ទៅប្រទេសវៀតណាមវិញនោះទេ ព្រោះការប្រកួតនេះមិនមែនជាផ្នែកនៃ FIFA Days។
នារសៀលថ្ងៃទី២៩ ខែតុលា លោក Le Hoai Anh អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បានបញ្ជាក់ថា Quang Hai នឹងមិនអាចចូលរួមព្រឹត្តិការណ៍ AFF Cup 2022 បានទេ។ ការប្រកួតនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែធ្នូ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ហើយមិនមែនជាផ្នែកនៃ FIFA Days ទេ។ ដូច្នេះក្លិប Pau មានសិទ្ធិមិនអនុញ្ញាតឲ្យ Quang Hai វិលទៅស្រុកបាន។
VFF បានជូនដំណឹងដល់គ្រូបង្វឹក Park Hang-seo អំពីរឿងនេះ។ គ្រូបង្វឹកជម្រើសជាតិវៀតណាមនឹងពិចារណារកអ្នកជំនួស Quang Hai៕