ក្រោយ Roma ចាញ់ក្រុមន័រវេស៍ ៦-១ JM ថា ខ្លួនទទួលខុសត្រូវចំពោះបរាជ័យនេះ
AS Roma បានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Bodo/Glimt ដោយលទ្ធផល ៦ទល់នឹង១ នៃការប្រកួតបាល់ទាត់ពានរង្វាន់ UEFA Conference League ប្រចាំពូល C។
នេះជាបរាជ័យច្រើនគ្រាប់មួយទៀតហើយក្នុងនាមជាអ្នកចាត់ការសម្រាប់លោក Jose Mourinho។
ក្រុមមកពីអ៊ីតាលីតាមពីក្រោយ ១ទល់នឹង២ ក្នុងវគ្គទី១ តែចូលដល់វគ្គទី២ ក្រុមន័រវេស៍ ដាក់ថែម៤គ្រាប់ទៀត។
នេះក៏ជាការរបូត៦គ្រាប់ឡើងលើកដំបូងដែរសម្រាប់លោក Jose Mouriho និងកើតឡើងក្នុងការប្រកួតទី១០០៨របស់លោកក្នុងនាមជាគ្រូបង្វឹក។
កាល១១ឆ្នាំមុន ពេលដឹកនាំ Real Madrid លោកបានចាញ់ Barcelona ដល់ទៅ៥ទល់នឹង០។
លោក Jose Mourinho បានថ្លែងប្រាប់សារព័ត៌មាន Sky Italia ថា លោកជាអ្នកសម្រេចដាក់ជម្រើសយប់មិញលេង ដូច្នេះលោកជាអ្នកទទួលខុសត្រូវ។ លោកចង់ឲ្យអ្នកដែលប្រឹងប្រែងខ្លាំង បានចូលលេង និងបានផ្លាស់ប្ដូរសមាសភាពខ្លះក្នុងបរិបទលេងក្រោមអាកាសធាតុត្រជាក់បែបនេះ។ លោកថា ក្រុមរបស់លោកបានលេងចាញ់ក្រុមដែលលេងល្អជាង ដូច្នេះវាជារឿងធម្មតាប៉ុណ្ណោះ៕