Arteta ចង់ឱ្យ Ramsdale បន្តនៅ Arsenal
លោក Mikel Arteta ចង់ឱ្យអ្នកចាំទី Aaron Ramsdale បន្តនៅ Arsenal ទោះបីរបូតកៅអី១១នាក់ទៅកាន់ David Raya ដែលត្រូវបានខ្ចីពី Brentford រដូវកាលនេះ។
Ramsdale វ័យ២៥ឆ្នាំដែលជាប់ជម្រើសជាតិអង់គ្លេសបាន៤ដង បង្ហាញខ្លួនបានត្រឹម៣លើកប៉ុណ្ណោះពីគ្រប់កម្មវិធី តាំងពីដើមខែកញ្ញា។ គេត្រូវបានភ្ជាប់ដោយ Newcastle។
លោក Arteta ទទូចថា សប្បាយចិត្តដែលមានអ្នកចាំទីល្អដ៏ទៅ២នាក់។
Ramsdale លេងពេញ៣៨ប្រកួតនៅរដូវកាល២០២២/២០២៣៕