West Ham ប្រកាសផ្ដល់រង្វាន់ បើមានអ្នកចាប់បានចោរគាស់ផ្ទះ Zouma
West Ham បានប្រកាសផ្តល់រង្វាន់២៥០០០ផោនសម្រាប់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួន ក្រុមចោរដែលបានលួចចូលផ្ទះរបស់ Kurt Zouma ។
ចោរលួចចូលមុនការប្រកួតថ្ងៃអាទិត្យទល់ Crystal Palace ខណៈខ្សែការពារ និងក្រុមគ្រួសាររបស់គាត់នៅក្នុងផ្ទះ។
គ្មាននរណាម្នាក់រងគ្រោះថ្នាក់ទេ តែវត្ថុមានតម្លៃ និងសារៈសំខាន់ផ្ទាល់ខ្លួនត្រូវបានគេយក។
Zouma វ័យ២៩ឆ្នាំមិនបានលេងក្នុងការប្រកួតទល់ Palace ដែលបានបញ្ចប់ក្នុងលទ្ធផល ១-១ នៅកីឡដ្ឋាន London៕