
ជម្លោះរវាង Ronaldo នឹង Maguire ក្នុងក្រុមត្រូវបានលោក Ralf Rangnick ចេញបកស្រាយ
លោក Raft Rangnick គ្រូបង្វឹកបណ្តោះអាសន្ន Manchester United បានបដិសេធ ការផ្សព្វផ្សាយពីអ្នកកាសែតថាខ្សែប្រយុទ្ធ Cristiano Ronaldo និងខ្សែការពារ Harry Maguire កំពុងប្រជែងអំណាចប្រធានក្រុមដែល ត្រូវបានសារព័ត៌មានជាច្រើនរាយការណ៍ថា ពួកគេកំពុងតែមានទំនាស់ជារឿយៗ។
យ៉ាងណា Maguire ក៏បានបង្ហោះលើបណ្តាញសង្គម បដិសេធថាជារឿងមិនពិតឡើយ ពាក់ព័ន្ធនឹងបញ្ហាពាក្យចចាមអារ៉ាមដែលថាកំពុងជួបបញ្ហាជាមួយខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំ។
ជុំវិញរឿងនេះ លោក Rangnick បានលើកឡើងថា “ខ្ញុំមិនដែលខកចិត្តនឹងរឿងបែបនេះឡើយ ព្រោះខ្ញុំដឹងថាវាជារឿងមិនពិត ដូចដែលខ្ញុំធ្លាប់បានប្រាប់អ៊ីចឹង Harry ជាប្រធានក្រុមវាមិនមែនជាបញ្ហារបស់ក្រុម ឬជាបញ្ហាដល់ការដឹកនាំរបស់ខ្ញុំឡើយ។
មិនត្រឹមតែប៉ុណ្ណោះគ្រូបង្វឹកវ័យ៦៣ឆ្នាំក៏បានអះអាងបន្ថែមថា លោកមិនដែលនិយាយជាមួយកីឡាកររឿងផ្លាស់ប្តូរតំណែងប្រធានក្រុមម្តងណាឡើយ ហើយ Maguire នៅតែជាប្រធានក្រុម និង Ronaldo ក៏ដូចជាកីឡាករដទៃទៀតក៏មានភារកិច្ចរៀងខ្លួន៕
អត្ថបទ៖ Monsoon